ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោមស្នើឲ្យអាជ្ញាធររកវិធានការថ្មីដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្ដព្រៃវែង ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃបានជំរុញឱ្យសមត្ថកិច្ចរិះរកវិធាន ការថ្មីៗ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ខណៈដែលមហន្តរាយដោយសារគ្រោះថ្នាក់ចរាចរកំពុងបន្តកើតឡើងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ។

ថ្លែងក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅខេត្តព្រៃវែង សម្តេចក្រឡាហោម ស ខេង បានមាន ប្រសាសន៍ថា អាជ្ញាធរតាមមូលដ្ឋានត្រូវ ចុះអប់រំច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជា ពលរដ្ឋនៅតាមខ្នងផ្ទះ និងរៀបចំសណ្តាប់ ធ្នាប់នៅតាមដងផ្លូវបំបាត់ករណីចតគ្មាន សណ្តាប់ធ្នាប់និងសំណង់ ដែលសាងសង់ រំលោភលើផ្លូវសាធារណៈ ។

សម្តេចក្រឡាហោមបានជំរុញឱ្យអាជ្ញាធរចុះត្រួតពិនិត្យគ្រប់យានដ្ឋានកែច្នៃរថយន្ត ដើម្បីបំបាត់យានយន្ត កែច្នៃដំឡើងខុស បច្ចេកទេសដែលកន្លងមកបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋអ្នកធ្វើ ដំណើរ ។

សម្តេចក្រឡាហោមបានស្នើឱ្យអាជ្ញាធរសហការជាមួយនឹងសាលាបង្រៀនបើកបរយានយន្តដើម្បីបណ្តុះបណ្តាល អ្នកបើកបរយានយន្តឱ្យមានស្មារតីគោរពច្បាប់និងមានសុជីវធម៌នៅពេលបើកបរនៅលើដងផ្លូវ ។

ជាមួយគ្នានេះ សមត្ថកិច្ចនគរបាលក៏ត្រូវណែនាំដល់ប្រជាពលរដ្ឋត្រូវពាក់មួកសុវត្ថិភាព បើកយានយន្តត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពមិនត្រូវបើកបរលើសល្បឿន កំណត់មិនត្រូវបើកបរក្រោមឥទ្ធិពលនៃ គ្រឿងស្រវឹង និងមិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត ៕ សូរិយា

sor xeng


ចែករំលែក៖