ខេត្តតាកែវ ៖ ក្រុមប្រជាពលរដ្ឋស្រុក អង្គរបុរីនិងស្រុកបុរីជលសា ក្នុងខេត្ត តាកែវ កាលពីពេលថ្មីៗនេះបានឲ្យដឹងថា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បាន បញ្ជាឲ្យមន្ត្រីក្រោមបង្គាប់ប្រមូលលុយពី ពួកគាត់ដែលធ្វើស្រែប្រាំងក្នុង១ហិកតា ២០០ដុល្លារសម្រាប់រយៈពេល១ឆ្នាំ ។
ក្រុមអ្នកភូមិទាំងនោះបានលើកឡើង ថា ដីស្រែប្រាំងមានទំហំជាង៤.០០០ហិកតា ស្ថិតនៅក្នុងស្រុកអង្គរបុរី និងស្រុកបុរីជល សាខេត្តតាកែវ ត្រូវបានលោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្ត តាកែវ បញ្ជាឲ្យឈ្មោះ ខឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផលស្រុកអង្គរបុរី ចុះ ទៅប្រមូលលុយពីប្រជាពលរដ្ឋ ដែលធ្វើ ស្រែនៅតំបន់ខាងលើ ដោយយកលេសថា ដីស្រែទាំងនេះ ស្ថិតនៅក្នុងតំបន់ហាម ឃាត់សម្រាប់អភិរក្សត្រីពងកូន ។
តាមសេចក្ដីរាយការណ៍បានបញ្ជាក់ថា បើប្រជាពលរដ្ឋណាមិនបង់លុយតាមការ ទាមទាររបស់នាយខណ្ឌរដ្ឋបាលជលផលរូបនេះទេ គេនឹងបញ្ជាឲ្យមានការរឹបអូសទ្រព្យសម្បត្តិសម្ភារ និងមិនអនុញ្ញាតឲ្យធ្វើស្រែតទៅទៀតឡើយ ។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះលោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផល ខត្តតាកែវបានត្រឹមតែឆ្លើយថា លោកនឹង កោះហៅមន្ត្រីរបស់លោកឈ្មោះ ខឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផល ស្រុក អង្គរបុរីមកបំភ្លឺ ។
យ៉ាងណាក៏ដោយ ពលរដ្ឋបានឲ្យដឹង ថា កាលពីពេលថ្មីៗនេះ ពួកគាត់មិនបាន បង់លុយជូនលោកនាយខណ្ឌទេ ហើយ មន្ត្រីជលផលក៏បានចុះមករឹបអូសទ្រព្យ សម្បត្តិ និងចាប់ពួកគាត់យកទៅធ្វើកិច្ច សន្យា ឲ្យបញ្ឈប់ការធ្វើស្រែនៅទីនោះផងដែរ បើទោះបីជាពួកគាត់ស្នើសុំកិច្ចអន្តរា គមន៍ពីអាជ្ញាធរក្ដីតែហាក់ដូចជាពុំមាន ប្រសិទ្ធភាពឡើយ ៕ ហេង នរិន្រ្ទ