ព័ត៌មានទាន់ហេតុការណ៍៖

ប្រុសស្រី៣នាក់ត្រូវឃាត់ខ្លួនពីបទជួញដូរ និងប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៦និង៣០នាទី កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់ ប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ៖ ១.ឈ្មោះ ធី ស្រីលក្ខណ៍ ហៅស្រីលក្ខណ៍ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មិនពិតប្រាកដ ទីលំនៅពុំពិត (ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន), ២.ឈ្មោះ ថៃ ប៊ុនថេង ហៅក្រូច ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ទីលំនៅបន្ទប់ជួលលេខA2 ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ (ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) និង៣.ឈ្មោះ ប៊ុន ហ័រ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ទីលំនៅបន្ទប់ជួលA2 ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។

រីឯវត្ថុតាងចាប់យកមានៈ ១.ក្រាមពណ៌សថ្លាចំនួន០៧កញ្ចប់តូច( សង្ស័យជាគ្រឿងញៀន ) ។ ២.ទូរសព្ទចំនួន០២គ្រឿង ម៉ាក LG ពណ៍ស មានលេខ ០១៦ ៣៦៧ ៥៤០ និងម៉ាក Nokia ពណ៌ក្រហម មានលេខ០៩៦ ៥០០ ១០៩៧ ។ ៣.ម៉ូតូ C125 ពណ៌ខ្មៅ មានស្លាកលេខ 1CN:7495 លេខតួនិងម៉ាស៊ីន 9087885 ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស តារា

IMG_1239 IMG_1240


ចែករំលែក៖