ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យនៅចាក់អង្រែក្រោមបណ្តាលមកពីឆ្លងចរន្តម៉ាស៊ីនបោកខោអាវ

ចែករំលែក៖

ភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះផ្ទះជាន់ក្រោមលក់ហ្គាស និងអីវ៉ាន់ចាបហ៊ួយបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅផ្ទះលេខ៨៨ ផ្លូវលំលេខ៧ ក្រុមទី៣៣ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលករណីនេះ ត្រូវប្រភពឲ្យដឹងថា ផ្តើមចេញពីករណីឆ្លងចរន្តអគ្គិសនីម៉ាស៊ីនបោកគក់ ។

យោងតាមប្រភពពីមន្ត្រីនគរបាលប៉ុសិ៍្តនៅកន្លែងកើតហេតុបានឲ្យដឹងថា ម្ចាស់ផ្ទះ មានឈ្មោះ អ៊ឹម ចាន់វឌ្ឍនៈ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរ។

មន្ត្រីដដែលបន្តថា ករណីនេះបណ្តាលឆ្លងចរន្តភ្លើងម៉ាស៊ីនបោកគក់ ផ្ទះបង្កហេតុជាប្រភេទផ្ទះល្វែង បង្កការខូចខាតម៉ាស៊ីនបោកគក់១គ្រឿង ទូទឹកកក១គ្រឿង ហើយក៏មិនបណ្តាលឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ដោយសារក្រុមកម្លាំងអគ្គីភ័យចេញអន្តរាគមន៍ទាន់ពេល៕ តាឡឹម

talem (2)

talem (4) talem (1)


ចែករំលែក៖