ព័ត៌មានទាន់ហេតុការណ៍៖

ឡានដឹកស្រាបៀរអង្គរដែលតែងបង្កគ្រោះថ្នាក់រឿយៗនោះ ពេលនេះបើកបុកដើមឈើនិងក្រឡាប់ទៀតហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍ពីនគរបាលចរាចរផ្លូវគោកបានឲ្យដឹងថា ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ម៉ោង ២០និង១៥នាទី នៅផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ ២១០ -២១១ ក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាតំបន់ឧស្សាហ៍កើតមានគ្រោះថ្នាក់បំផុតនោះ ស្រាប់តែ រថយន្តដឹកស្រាបៀរអង្គរ១គ្រឿងម៉ាក HINO ពណ៌ ក្រហម ពាក់ស្លាកលេខតាកែវ 3A-1359 មានទិសដៅ ចេញពីខេត្តព្រះសីហនុ ទៅភ្នំពេញ បានជ្រុលចង្កូតទៅខាងឆ្វេង ហើយបុកដើមប្រេងខ្យល់ និង បុកម៉ូតូមួយគ្រឿងទៀត ដែលចតស្ងៀម ហើយក្រឡាប់ចាក់ស្រាបៀរចោល តែម្ដង ។

គ្រោះថ្នាក់នេះពុំបណ្ដាលឲ្យមានអ្នករងរបួសទេ។ ចំណែកអ្នកបើកបររថយន្ត គេចខ្លួនបាត់ ក្រោយពេលកើតហេតុ។

សូមបញ្ជាក់ថា ទីកន្លែងនោះហើយ ដែលកាលពី បីបួនឆ្នាំមុន តារាចម្រៀងល្បីឈ្មោះម្នាក់ និងក្រុមការងាររបស់គាត់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់ផងដែរ ៕ ឆ្លាមសមុទ្រ


ចែករំលែក៖