ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាទៅដេកលេងលើផ្លូវរថភ្លើង ដេកលក់ជ្រុល រថភ្លើងមកដល់កិនដាច់ក្បាលស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងរន្ធត់ ខណៈស្រវឹងស្រា​ហើយទៅដេកលើផ្លូវរថភ្លើង លុះពេលដេលលក់ភ្លេចខ្លួន រថភ្លើងមកដល់ កិនពីលើដាច់ក្បាល ស្លាប់យ៉ាងរន្ធត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ​ភូមិអង្គខ្លើរ​ ឃុំត្បែង ​ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះឈ្មោះ លី សុខជា ​ភេទ ប្រុស​ អាយុ​៣៥ឆ្នាំ បច្ចុប្បន្ននៅភូមិ​ត្បូងក្តី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ​​ខេត្តកណ្តាល។

សមត្ថកិច្ចបញ្ជាក់ទៀតថា មិត្តភក្តិជនរងគ្រោះបានអះអាងថា មុនពេលកើតហេតុ ពួកគេនាំគ្នាហូបស្រា ដល់ពេលស្រវឹងក៏ទៅដេកលែងលើផ្លូវរថភ្លើង ហើយលក់ជ្រុល ទើបបណ្តាលឲ្យរថភ្លើងកិនស្លាប់តែម្តង។ រហូតដល់ម៉ោង ៦និង៣០នាទីព្រឹក ទើបប្រជាពលរដ្ឋប្រទះឃើញសាកសព និងភ្ញាក់ផ្អើលឡើងតែម្តង ។

ក្រោយពីពិនិត្យរួច សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែក៖