ខេត្តស្វាយរៀង៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាល នៃស្នងការនគបាលខេត្តបានធ្វើសន្និសិតកាសែតបង្ហាញមុខក្រុមចោរប្រដាប់អាវុធK59ពីរនាក់ ដែលបានចេញធ្វើសកម្មភាពស្ទាក់ប្លន់អាជីវករនៅព្រំដែនកម្ពុជា-វៀតណាម យកមាសបាន២ដំឡឹង២ជី រួចបានជិះរថយន្តគេចខ្លួនតែត្រូវសមត្ថកិច្ចបង្ក្រាប ។
លោក កែវសុថា នាយការិយាលយ័ព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការនគបាលខេត្ត បានឲ្យដឹងថា ករណីក្រុមចោរធ្វើសកម្មភាព ប្លន់នេះកើតឡើងនៅរសៀលថ្ងៃទី១៥ ខែមេសាឆ្នាំ២០១៧វេលាម៉ោង១និង០៥នាទីរសៀលនៅចំណុចចន្លោះបង្គោលព្រំដែន លេខ២២០.២២១ ស្ថិតនៅភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ប្លន់យកបានមាសចំនួន២ដំឡឹង២ជី ។
ជនរងគ្រោះឈ្មោះ តី ឃឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរអាជីវករលក់បារី នៅភូមិប្រចន្ទ័ទ្រា ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៌ ជិះម៉ូតូឌុបប្រពន្ធឈ្មោះឡីផូ អាយុ៤២ឆ្នាំ ត្រឡប់មកពីប្រទេសវៀតណាមវិញ ក៏ត្រូវក្រុមចោរប្រដាប់អាវុធ២នាក់ ប្រើប្រាស់អាវុធខ្លី១ដើមម៉ាក K59 ស្ទាក់ប្លន់តែម្តង និងបានបាញ់គម្រាមជនរងគ្រោះ១គ្រាប់ និងដោះយកខ្សែក របស់ជនរងគ្រោះមួយខ្សែទម្ងន់២ដំឡឹង២ជីរួចបើករថយន្តគេចខ្លួន ។
ប្រភពដដែលបន្តទៀតថា ក្រោយមក ជនរងគ្រោះ ក៏ប្ដឹងសមត្ថកិច្ច ព្រមទាំងមានប្រជាពលរដ្ឋល្អបានជួយផ្តល់ព័ត៌មានបានទាន់វេលា ទើបចុះបង្ក្រាបនិងបានពទ្ធ័ជាប់ ក៏មានការបាញ់ស្ទាក់ក្រុមចោរឲ្យឈប់ និងចាប់ខ្លួន ក៏ប៉ុន្តែ ក្រុមចោរបានឈប់រថយន្តរួចបានរត់ចេញពីរថយន្ត និងបានបាញ់មកលើសមត្ថច្ចវិញ ចំនួន២គ្រាប់ តែមិនបណ្តាលឲ្យរបួសសមត្ថកិច្ចទេ ។
ប្រភពដដែលបន្តទៀងថា ជនសង្ស័យទី១.ឈ្មោះ សៀង គឹមហួត ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិបាក់រនាស់ សង្កាត់ សង្ឃ័ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ឃាត់ខ្លូនបាននៅម៉ោង១និង៤៥នាទីរសៀល ។ ទី២. ឈ្មោះ ទេព ភារុន អាយុ៣៥ឆ្នាំ រស់នៅផ្ទះលេខ៧៦ AM 1 E 2 ផ្លូវលេខ១៤១ ភូមិ០៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភំពេញ ឃាត់ខ្លូនបាននៅវេលាម៉ោង២និង៣០នាទីរសៀល មុនពេលចេញធ្វើសកម្មភាពប្លន់ជនសង្សយ័បានមកស្នាក់នៅក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
សមត្ថកិច្ចរិបអុសវត្ថុតាងបានរួមមាន អាវុធខ្លីម៉ាក K59 ចំនួន១ដើមបង់១ ស្រោមកាំភ្លើង១, គ្រាប់២គ្រាប់ និងសំបកឡត២ ក្បាលគ្រាប់១គ្រាប់ (ជនសង្សយ័មានគ្រាប់៥គ្រាប់បាញ់គម្រាមជនរងគ្រោះ១គ្រាប់ បាញ់តសមត្ថកិច្ច២គ្រាប់)រថយន្ត១គ្រឿង ម៉ាកCAMMRY ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A-0133 សម្រាប់ធ្វើសកម្មភាពប្លន់។ សំលៀកបំពាក់ជាឯកសណ្ឋានកងយោធពលខេមរភូមិន្ទ (ខោអាវប៉ារ៉ា) ចំនួន២កំប្លេរ កន្សែងយន្ត័ ចំនួន៣ អត្តសញ្ញាណបណ្ណ័៤សន្លឹក និងបណ្ណ័សំគាល់ខ្លួនកងយោធពលខេមរភូមិន្ទមួយសន្លឹក ទូរសព្ទ័ដៃ២គ្រឿង និងខ្សែកមាសមួយខ្សែទម្ងន់២ដំឡឹង បន្តោងមួយទម្ងន់២ជី ។
ប្រភពដដែលបន្តទៀតថា ក្រោយពីរសួរចម្លើយជនសង្ស័យទាំង២នាក់បានសារភាពថា ពួកគេបានត្រៀមធ្វើសកម្មភាពប្លន់នេះយូរថ្ងៃមកហើយដោយមានជនសង្សយ័ម្នាក់ជារនុកក្នុង នៅក្នុងភូមិជនរងគ្រោះរស់នៅបានរៀបចំផែនការ ក្រោយពីចាប់ខ្លួនជនសង្ស័យបាន២នាក់ ជនដែលជារនុកក្នុងបានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១០និង០៥ព្រឹក សមត្ថកិច្ចបានប្រគល់មាសមួយដំឡឹង២ជី ទៅឲ្យគ្រួសារជនរងគ្រោះវិញ ។
សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្សយ័ទាំងពីរនាក់ និងវត្ថុតាង ទៅសាលាដំបូងខេត្តស្វាយរៀង ៕ យឹម សុថាន