ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើករថយន្ដបុកម៉ូតូត្រង់ផ្លូវបែកជាបួនបណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកនឹងម៉ូតូ ត្រង់ផ្លូវបំបែកជាបួនបណ្ដាលឲ្យអ្នកជិះម៉ូតូម្នាក់រងរបួសធ្ងន់ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៥១ កែងនឹងផ្លូវ១០៦ ស្ថិតក្នុងសង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្ដមួយគ្រឿង ម៉ាក camaryបាឡែន ដែលពាក់ស្លាកលេខ ភ្នំពេញ 2V-3310 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងរួចមកដល់កន្លែងកើតហេតុស្រាប់ត្រែបុកនិងម៉ូតូមួយគ្រឿងម៉ាកTodayអត់មានស្លាកលេខ បណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវបានអ្នកធ្វើដំណើរហៅរថយន្ដសាមុយយកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែតភ្លាមៗ។

ចំណែកជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកកាន់ប៉ុស្ដិ៍នគរបាលវត្ដភ្នំដោយឃុំខ្លួនបណ្ដោះអាសន្ន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះទៅវាស់វែង និងអូសរថយន្ដម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញដើម្បីដោះស្រាយតាមនីតិវិធី ៕ស តារា


ចែករំលែក៖