ព័ត៌មានទាន់ហេតុការណ៍៖

រិន សាវ៉េត អស់សង្ឃឹមនឹងស្ថានភាពជំងឺប្រពន្ធ

ចែករំលែក៖

ភ្នំពេញ៖ ស្ថានភាពជំងឺមហារីកសុដន់ ភរិយា តារាចម្រៀង លោក រិន សាវ៉េតកាន់ តែធ្ងន់ធ្ងរ ដែលពេលនេះកំពុងតែទទួល សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្សី។តាមស្ថានភាព ជំងឺមហារីកបានរីករាលដាលខ្លាំងដល់សួត និងខួបក្បាលរហូតដល់លោក រិន សាវ៉េត បានបង្ហាញក្តីអស់សង្ឃឹមចំពោះស្ថានភាពជំងឺដែលអាចមានសង្ឃឹមតិចណាស់។

តារាចម្រៀង ប្រចាំផលិតកម្មហង្ស មាស លោករិន សាវ៉េត បានឲ្យដឹងថា ភរិយារបស់លោកបានចូលមកសម្រាកនៅមន្ទីរពេទ្យរុស្សីនេះ តាំងពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧មកម្ល៉េះ ដោយដំបូងឡើយអាការមិនសូវជាធ្ងន់ឡើយ ប៉ុន្តែ ក្រោយបានចាក់ថ្នាំគីមី បន្ថែមដើម្បីសម្លាប់មេរោគមហារីកដែលមានពីមុនមកជំងឺ កាន់តែធ្វើទុក្ខជាងមុន។ លោកបន្តថា ពេលនេះភរិយាលោកមិនត្រឹមតែមានជំងឺមហារីកត្រង់សុដន់មួយមុខឡើយ គឺមេ រោគនោះរីករាលដាលស្ទើរពេញខ្លួនទាំង អស់ ហើយពោលគឺនៅត្រង់ខួរក្បាល និង សួតជាដើមក៏មានដែរ។ លោកលើកឡើង ថា ភរិយារបស់ខ្លួនបន្ទាប់ពីចាក់ថ្នាំគីមីលើក ទី៤មកបានធ្វើទុក្ខដល់ខួរក្បាល ក្បាលចាប់ ផ្ដើមឈឺកាន់តែខ្លាំងស្ទើរផ្ទុះ សន្លប់ ដោយទ្រាំមិនបានក៏នាំមកសម្រាក នៅមន្ទីរពេទ្យ។

លោករិន សាវេ៉ត បាន​លើកឡើង​ដែរ​ថា បន្ទាប់មកគ្រូពេទ្យបានយកទៅស្គែន មើល​ក្បាល ក៏ឃើញមេរោគមហារីក​នោះ​នៅក្នុងខួរក្បាលទៀត។ បន្ទាប់មក​ចាក់ ថ្នាំ​គីមីព្យាបាលនៅត្រង់ខួរក្បាលក៏នាំឲ្យ គ្រូពេទ្យពិនិត្យសួតមើល ឃើញមាន​មហា រីកនៅត្រង់សួតទៀត។ដោយសារតែជំងឺ មហារីកនេះកាន់តែរីករាលដាលស្ទើរគ្រប់កន្លែងនៃរាងកាយបែបនេះលោកថា ក្ដី សង្ឃឹមថា អាចជាដូចដើមវិញគឺមានតិច តួចណាស់ គឺមានតែសង្ឃឹមលើកព្រះទេដែលអាចជួយបាន៕ វឌ្ឍនា


ចែករំលែក៖