ខេត្តសៀមរាប ៖ បើតាមរបាយការណ៍ របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវ គោកនៃស្នងការដ្ឋាននគរបាលខេត្តសៀម រាបបានបង្ហាញឱ្យដឹងថា គ្រោះថ្នាក់ចរា ចរណ៍ឆ្នាំ២០១៧ រយៈពេល៣ថ្ងៃគិត ចាប់ពីថ្ងៃទី១៤ដល់១៦ ខែមេសា ឆ្នាំ២០១៧ មានការថយចុះ២លើកបើប្រៀបធៀបនឹងឆ្នាំ២០១៦ ។
លោកវរសេនីយ៍ឯក ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ដល់១៦ ខែមេសា កើតមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឱ្យ ស្លាប់បុរសម្នាក់ឈ្មោះ ទិត្យ សោ ភណ្ឌ អាយុ១៦ឆ្នាំ រស់នៅភូមិអញ្ចាញ សង្កាត់ នគរធំ ក្រុងសៀមរាប បើកបរម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរបញ្ច្រាសទិសពីលិចមកកើតទៅ បុកជាមួយរ៉ឺម៉កម៉ូតូ ម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1-FS 6069 បើក បរដោយឈ្មោះ កង ផេង ភេទប្រុស អាយុ ជាង៣០ឆ្នាំ រស់នៅភូមិម្រេញ ឃុំ ត្រពាំង ស្រែ ស្រុកមេសាង ខេត្តព្រៃវែង បើកបរ មកពីកើតទៅលិច ។ មូលហេតុបើកបរ ក្នុងល្បឿនលឿន ចំណែកម៉ូតូខូចខាតទាំងសងខាងហើយបច្ចុប្បន្នជនបង្កត្រូវបញ្ជូនទៅតុលាការខេត្តចាត់ការតាមផ្លូវច្បាប់ ។
លោកបានបន្តថាបើប្រៀបធៀបឆ្នាំ ២០១៦ មាន៣ករណីរវាងរថយន្តធុនតូច បុកជាមួយម៉ូតូ២លើក រវាងរថយន្តធុនធំ បុកជាមួយម៉ូតូ១លើក សរុប១/៣លើក ថយ ចុះ២លើក (ស្លាប់១/១ស្មើគ្នា )របួស ធ្ងន់០/៥ ថយចុះ៥នាក់ ,របួសស្រាល ០/១ លើក ថយចុះ១នាក់ ,ខូចខាតរថយន្តធុន តូច០/២ គ្រឿង ថយចុះ២គ្រឿង ,ខូចខាត រថយន្តធុនធំ០/១គ្រឿង ថយចុះ១គ្រឿង និងម៉ូតូខូចខាត១/៣គ្រឿង ថយចុះ២ គ្រឿង ។ មូលហេតុបើកបរក្នុងល្បឿនលឿនគ្មានពាក់មួកសុវត្ថិភាពនិងបើកបរមិន ប្រកាន់ស្តាំ។
បើប្រៀបធៀបឆ្នាំ២០១៦ ទៅនឹងឆ្នាំ ២០១៧ មានការថយចុះ២លើកស្មើ៦៦ ភាគរយ។
សូមបញ្ជាក់ថា ពលរដ្ឋ និងភ្ញៀវបរទេស ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ មានការយល់ដឹងច្រើនជាងឆ្នាំមុនៗដូច្នេះករណីគ្រោះថ្នាក់ ចរាចរណ៍ ថយចុះជាងឆ្នាំមុន ៕ ប៊ុនរិទ្ធី