ខេត្តព្រះសីហនុ ៖ ក្មេងប្រុសអាយុ៣ ឆ្នាំម្នាក់បានលង់ទឹកសមុទ្រស្លាប់ ខណៈ ដែលរត់លេងនៅលើផ្ទះបណ្តែតទឹកបង្ក ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០ នាទីល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចបណ្តោយឆ្នេរសមុទ្រ ស្ថិតក្នុង ភូមិព្រែកស្វាយ សង្កាត់កោះរុ៉ង ក្រុង-ខេត្ត ព្រះសីហនុ ។
បើតាមមន្ត្រីកងរាជអាវុធហត្ថប្រចាំការ នៅស្នាក់ការលើកោះរ៉ុងបានឲ្យដឹងថា ក្មេង ប្រុសរងគ្រោះដែលលង់ទឹកស្លាប់ឈ្មោះ លិង ឡាន អាយុ៣ឆ្នាំ មានឪពុកឈ្មោះ គឹម ឡេង អាយុ២៩ឆ្នាំ និងម្តាយឈ្មោះ សាន់ សូត អាយុ២៩ឆ្នាំ មានលំនៅឋាន សង់លើទឹកសមុទ្រតាមបណ្តោយឆ្នេរ ស្ថិត ក្នុងភូមិ-សង្កាត់កើតហេតុខាងលើ ។
បើតាមឪពុកក្មេងប្រុសរងគ្រោះបាន ឲ្យដឹងថា មុនពេលកើតហេតុគាត់ និងប្រពន្ធ នៅក្នុងផ្ទះ ហើយបានឃើញកូនប្រុសរបស់ ខ្លួនកំពុងតែរត់លេងនៅក្នុងផ្ទះនោះដែរ។ លុះមួយសន្ទុះក្រោយមកដោយគាត់មិន បានចាប់អារម្មណ៍ស្រាប់តែបាត់កូនប្រុស ក៏មានការឆោឡោឡើងតែម្តង ។ ភ្លាមៗ នោះគាត់ និងប្រពន្ធបានរត់និងដើររកកូន ប្រុសនៅក្នុងភូមិ តែមិនឃើញ ហើយពេល ត្រឡប់មកវិញក៏ស្រាប់តែឃើញកូនប្រុស លង់ទឹកអណ្តែតនៅក្បែរសសរក្រោម ស្ពានផ្លូវចូលផ្ទះតែម្តង។
ករណីនេះក្រោយពីកើតហេតុគេបាន ឃើញមន្ត្រីនគរបាលជំនាញសហការជា មួយមន្ត្រីកងរាជអាវុធហត្ថប្រចាំការនៅ
លើកោះរ៉ុងចុះទៅពិនិត្យសាកសព ហើយ បានសន្និដ្ឋានថា ករណីក្មេងប្រុសរងគ្រោះ លង់ទឹកស្លាប់ខាងលើនេះដោយសារតែ ការធ្វេសប្រហែសរបស់អាណាព្យាបាល រួចក៏បានប្រគល់សាកសពក្មេងប្រុសរង គ្រោះឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ។
គួររំលឹកថា កាលពីពេលថ្មីៗកន្លងទៅ នេះករណីក្មេងប្រុសម្នាក់ក៏បានលង់ទឹក ស្លាប់ដូចគ្នានេះដែរដោយសារតែឪពុក ម្តាយធ្វេសប្រហែសពេលដែលកូនរត់លេង នៅលើផ្ទះដែលសង់នៅលើឆ្នេរទឹកសមុទ្រ។ ដូច្នេះនេះជាព័ត៌មានមួយដាស់តឿនផង ដែរដល់បងប្អូនប្រជាពលរដ្ឋដែលមាន លំនៅឋានលើទឹកត្រូវប្រុងប្រយ័ត្នចំពោះ កូនចៅ ព្រោះការបាត់បង់ជីវិតមិនវិល ត្រឡប់មកវិញទេ ៕ ឆ្លាមសមុទ្រ