ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនក្មេងទំនើង១០នាក់បង្កការវាយតប់ក្នុងវង់រាំកម្សាន្តក្នុងវត្តពោធិ៍រង្សី

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដូនកែវ ប្រជាការពារភូមិ ព័ទ្ធចាប់ក្មេងទំនើងចំនួន ២ក្រុម សរុបចំនួន ១០នាក់ ទាំងមានរបួសស្នាមហើមមុខហើមមាត់រៀងៗខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកានបន្តនីតិវិធីទាំងយប់ បន្ទាប់ពីពួកគេអុកឡុក(វាយតប់)គ្នាក្នុងវង់រាំកម្សាន្តកម្ដ(វត្តពោធិ៍រង្សី) ចំហាយបុណ្យបង្ហើយចូលឆ្នាំរកាឆ្នាំ២០១៧។

ហេតុការណ៍ខាងលើបង្កឡើងកាលពីវេលាម៉ោង២០ និង៤៨នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងបរិវេណ (វត្តពោធិ៍រង្សី) ស្ថិតក្នុងនិគម ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។

បើតាមការបញ្ជាក់ពីលោក អនុសេនីយ៍ឯក ខែត្រ សេរី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដូនកែវបានឲ្យដឹងតាមទូរស័ព្ទនាព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះថា ក្មេងនើងចំនួន ២ក្រុម មានគ្នាសរុបចំនួន ១០នាក់ ដែលកម្លាំងប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារភូមិឃាត់ចាប់ខ្លួនបញ្ជួនអធិការដ្ឋានដើម្បីបន្តនីតិវិធីនេះ ភ្លាមៗនោះមិនទាន់បានដឹងគ្រប់ជ្រុងជ្រោយនៅឡើយទេ ដូចជាឈ្មោះឬមូលហេតុផ្សេងៗនោះ ប៉ុន្តែកម្មវិធីខាងលើនេះដោយសារអ្នកស្រុកអ្នកភូមិសំណូមពរឲ្យដាក់ធុងបាសលេងកម្សាន្ត ១យប់ទៀត ហើយក៍ជាយប់ចុងក្រោយនោះដែរ មូលហេតុជាបឋមការដែលផ្ទុះហឹង្សានេះឡើងដោយសារការស្រវឹងដូចគ្នា អ្នកខ្លះលើកឡើងថាមុនដំបូងប្រឡែងគ្នានោះទេ ដោយភាគ្គីម្ខាងក្រៀកករភាគ្គីម្ខាងទៀតបែបលេងសើច ខណៈនោះបក្ខពួកម្ខាងឃើញស្មានតែវាយមែនទែនក៍ផ្ទុះរឿងកើតឡើងប្រាវតែម្តង ប៉ុន្តែសំណាងដែរព្រោះកម្មវិធីនេះមានមនុស្សតិចតួច ធ្វើឲ្យកម្លាំងគ្រប់គ្រងស្ថានភាពបាន និងឃាត់ខ្លួនបានទាំងសង់ខាង(ទាំងអស់)តែម្តង។

ដោយឡែក៖ លោក វរសេនីយ៍ត្រី នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងនាព្រឹកដដែលនេះដែរថា បញ្ហាខាងលើសមត្តកិច្ចរបស់លោកកំពុងធ្វើការនៅឡើយ មិនទាន់ដឹងយ៉ាងណានៅឡើយនោះដែរ៕ ប៉ឹម ពិន


ចែករំលែក៖