ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ កម្លាំងទាហានរដ្ឋាភិបាលស៊ីរី បរាជ័យជាបន្តបន្ទាប់នៅតំបន់ជាច្រើន

ចែករំលែក៖

 

កម្លាំងទាហានរដ្ឋាភិបាលស៊ីរីបន្តបរាជ័យនៅក្នុងតំបន់ Dara’a ប៉ុន្តែ ទាហានស៊ីរី បានធ្វើការវាយបកទាន់ពេលវេលាសម្លាប់មេបញ្ជាការ ក្រុមភេរវកម្ម លោកHayat Tahrir Al Sham ។

នៅថ្ងៃទី១៩ខែមេសា កម្លាំងទាហាន ក្រុមឧទ្ទាមក្រោមការដឹកនាំរបស់ Hayat Tahrir Al Sham បានបើកការវាយប្រហារ ទៅលើកម្លាំងទាហានស៊ីរី និងរុស្ស៊ី ស្ថិត នៅស្រុក Al Manishiyah ។កម្លាំងទាហានក្រុមឧទ្ទាមបានវាយប្រហារនៅពេលយប់ ពេលទាហានរុស្ស៊ីនិងស៊ីរី បញ្ចប់ការវាយ ប្រហារទៅលើទីតាំងរបស់ក្រុមភេរវកម្ម។

នៅពេលនេះកម្លាំងក្រុមភេរវកម្ម បាន ដណ្តើមទីតាំងគ្រប់គ្រងមកវិញប្រមាណ​៧០-៩០ភាគរយ នៃផ្ទៃដីនៅក្នុងស្រុក Al Manishiyah ។ ចំណែកនៅតំបន់ភាគខាងជើងប្រទេសនេះស្ថិតនៅក្រោមការគ្រប់ គ្រងរបស់ទាហានស៊ីរី។

នៅពេលនោះដែរ កម្លាំងទាហានស៊ីរី និងរុស្ស៊ីក៏បានបញ្ជូនអាវុធទំនើបៗជាច្រើនទៅវាយប្រហារក្រុមឧទ្ទាម ក្នុងនោះមាន យន្តហោះចម្បាំង Mig -23,Mi-25, ka-28 និងកាំជ្រួចមីស៊ីល ផងដែរ។

ដោយឡែកនៅទីក្រុងអាឡែបប៉ូវិញ កម្លាំងទាហានស៊ីរី ក៏រងនូវការបរាជ័យ ពេលក្រុមឧទ្ទាមបើកការវាយប្រហារជាទ្រង់ទ្រាយធំ។

ចាប់តាំងពីអាមេរិកវាយប្រហារ ដោយមីស៊ីលជិត៦០គ្រាប់ទៅលើទីតាំងយោធា របស់ស៊ីរី មកទល់ពេលនេះក្រុមឧទ្ទាមបានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើ ទាហានរដ្ឋាភិបាលស៊ីរី។ ចំណុចទាំងនោះ ហើយបានធ្វើឲ្យ ក្រុមអ្នកវិភាគ ចាត់ទុកថា ការវាយប្រហាររបស់អាមេរិកគឺជាការបើកផ្លូវ សម្រាប់ ក្រុមឧទ្ទាម វាយប្រហារផ្តួល រំលំរដ្ឋាភិបាល ប្រធានាធិបតីអាល់ អា សាដ។

ការដែលក្រុមឧទ្ទាមបង្កើនការវាយ ប្រហារយកឈ្នះទាហានរដ្ឋាភិបាលស៊ីរីជាបន្តបន្ទាប់នោះធ្វើឲ្យគេនឹកឃើញដល់ ការព្យាកររបស់គ្រូទាយថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះ សង្គ្រាមលោក លើកទី៣នឹងផ្ទុះ ។ សង្គ្រាមលោកកើតចេញពីការសម្លាប់មេដឹកនាំស៊ីរី លោកអាល់ អាសាដ និងការវាយប្រហារទៅលើប្រទេសកូរ៉េខាងជើង។

សង្គ្រាមចាប់ផ្តើមចេញពីប្រធានាធិប តីអាមេរិកដូណាល់ ត្រាំ ដែលបានបញ្ជាឲ្យកម្លាំងទាហានរបស់ខ្លួនវាយប្រហារទៅ លើទីតាំងនានារបស់រដ្ឋាភិបាលស៊ីរីនិង កូរ៉េខាងជើង។ នៅពេលនេះដែរ ទាហាន រដ្ឋាភិបាលស៊ីរីកំពុងតែ រងការវាយប្រហារ យ៉ាងខ្លាំងពីក្រុមឧទ្ទាម ហើយការវាយ ប្រហារនោះអាចបង្កឲ្យសង្គ្រាមរាល ដាលកាន់តែធំ ។ លោកអាល់អាសាដនឹងប្រើគ្រាប់វិធីសាស្ត្រការពារ តំណែងរបស់ ខ្លួន ទាំងនោះហើយជាហេតុផល នាំឲ្យ អាមេរិកត្រូវវាយប្រហារ ។

ចំណែកនៅកូរ៉េខាងជើងវិញ ក៏បាន ប្តេជ្ញា វាយប្រហារអាមេរិកដល់ដង្ហើមចុងក្រោយដែរ បើមានសង្គ្រាមកើតឡើង នោះ។ នៅកូរ៉េខាងជើងមានពាក្យស្លោកមួយថា« អាមេរិកស្លាប់ពួកយើងក៏ស្លាប់, ពួកយើងទាំងអស់គ្នាត្រូវស្លាប់ជាមួយគ្នា»ជនផ្តាច់ការរូបនេះនឹងសម្រេចបាញ់អាវុធនុយក្លេអ៊ែរលើកូរ៉េខាងត្បូង ជប៉ុន និងអាមេរិក ជាដើម។ លោក គីម ជុងអ៊ុន គឺជាជនផ្តាច់ ការ ដូច្នេះគ្មានផ្លូវណាដែលអាចបញ្ឈប់ ជននេះបានឡើយ ទោះបីយើងព្យាយាម បញ្ឈប់យ៉ាងណាក៏ដោយ។

តាមស្ត្រីម្នាក់ឈ្មោះ Hyeonseo Lee ជាស្ត្រីភៀសខ្លួនចេញពីកូរ៉េខាងជើង និងជាស្ត្រីដែលធ្លាប់បានឃើញការប្រហារជីវិត មនុស្សតាំងពីនាងមានអាយុ៧ឆ្នាំ បាន អះអាងថា ដង្ហើមចុងក្រោយ ឬនាទីចុងក្រោយរបស់មេដឹកនាំផ្តាច់ការនៅពេលដែលដឹងថាខ្លួនថាចាញ់ ឬបាត់បង់អំណាច ជនផ្តាច់ការលោក គីម ជុងអ៊ុន នឹងចុចឲ្យ ផ្ទុះ ឬបង្ហោះនុយក្លេអ៊ែរដោយផ្ទាល់ដៃ ដើម្បីប្រឆាំងនឹងសត្រូវរបស់លោក ហើយវាក៏អាចទៅរួចដែលថាករណីនេះនឹងកើតឡើងប្រសិនបើអាមេរិកពិតជាធ្វើសង្គ្រាមឈ្នះកូរ៉េខាងជើងមែននោះ”។

ពាក់ព័ន្ធនឹងស៊ីរីវិញ ប្រសិនបើរុស្ស៊ីនិងអុីរ៉ង់ខិតខំការពារស៊ីរីក៏ពិបាកដែរ។កន្លង មកប្រទេសទាំងពីរបានប្រកាសរួមគ្នា បន្តប្រតិបត្តិការយោធា នៅក្នុងទឹកដី ស៊ីរីដើម្បីគាំទ្ររបបបាសា អាល់អាសាដ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវជន។ រុស្ស៊ី និងអុីរ៉ង់ ចេញមុខការពារសម្ពន្ធ មិត្តស៊ីរី នៅពីក្រោយថ្ងៃអាមេរិកបាញ់ជា លើកទី១នូវគ្រាប់មីស៊ីលសំដៅមូលដ្ឋាន ទ័ពអាកាសរបស់រដ្ឋាភិបាលស៊ីរី។

រុស្ស៊ី និងអុីរ៉ង់ នឹងបន្តសហប្រតិបត្តិការ ផ្នែកយោធា ដើម្បីគាំទ្រលោកប្រធានា ធិបតីស៊ីរីរហូតដល់ក្រុមភេរវជន ហើយ និងបក្ខពួក អ្នកគាំទ្រក្រុមភេរវជនទទួល បរាជ័យទាំងស្រុងនៅស៊ីរី។ នេះជាការប្តេជ្ញាចិត្តរបស់ប្រមុខកងទ័ពរុស្ស៊ី និងអុីរ៉ង់ ដែលគេឃើញនៅក្នុងសេចក្តីប្រកាសរួម ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានផ្លូវការអុីរ៉ង់ Irna។

កន្លងមក សម្ពន្ធមិត្តរបស់រដ្ឋាភិបាល ស៊ីរី បានចាត់ទុករាល់ក្រុមប្រដាប់អាវុធ មិនថា ក្រុមអ្នកប្រឆាំង ឬក្រុមជីហាដ អង្គ ការរដ្ឋអ៊ិស្លាម ដែលកំពុងប្រយុទ្ធតទល់នឹង លោកបាសា អាល់អាសាដនៅស៊ីរីថា ជា ក្រុមភេរវជន។

រុស្ស៊ី និងអុីរ៉ង់ ដែលបានបញ្ជូនទ័ពទៅជួយប្រយុទ្ធរួមជាមួយកងទ័ពរដ្ឋាភិបាលស៊ីរី ខឹងដាច់ក្បាល ដាច់កន្ទុយ ដោយសារតែអាមេរិកបានវាយប្រហារជាលើកទី ១ ទៅលើមូលដ្ឋានទ័ពអាកាសរបស់រដ្ឋាភិបាលស៊ីរីកាលពីថ្ងៃព្រហស្បតិ៍ដើមខែមេសា កន្លងមក។ នៅក្នុងសេចក្តីប្រកាសរួម ប្រមុខកងទ័ពរុស្ស៊ី និងអុីរ៉ង់នៅបានចោទប្រកាន់អាមេរិកថា មានចេតនាបន្ទច់ បង្អាក់ជ័យជម្នះរបស់កងទ័ពរដ្ឋាភិបាល ហើយនិងសម្ពន្ធមិត្តរបស់ស៊ីរី។ សម្រាប់ រុស្ស៊ី និងអុីរ៉ង់ ការវាយប្រហារទៅលើទីតាំងទ័ពរដ្ឋាភិបាលស៊ីរី គឺអាមេរិកកំពុងតែពង្រឹងកម្លាំងរបស់ក្រុមភេរវកម្ម។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ដែលធ្វើ ជាលើកទី១ នៅក្រោយអាមេរិកបាញ់គ្រាប់មីស៊ីលសំដៅទឹកដីស៊ីរី រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបាននិយាយប្រាប់សមភាគីអាមេរិកថា ការវាយប្រហាររបស់អាមេរិក គឺជាការ ចង់បានរបស់ក្រុមភេរវកម្ម។

ការវាយបំផ្លាញក្រុមភេរវកម្ម ក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាមឲ្យបរាជ័យ គឺជា អាទិភាពចម្បងរបស់អាមេរិក។ នេះបើតាមការអះអាងរបស់ប្រមុខការបរទេសអាមេរិក នៅក្នុងបទសម្ភាសន៍ មួយដែលត្រូវចាក់ ផ្សាយនៅថ្ងៃអាទិត្យនេះ នៅទូរទស្សន៍ អាមេរិកាំងCBS។ សម្រាប់លោករេច ធីល័រសុន ការវាយកម្ទេចបំផ្លាញចោល កាលីហ្វា ដែលជារដ្ឋរបស់ក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាម មិនត្រឹមតែលុបបំបាត់ចោល ការគំរាមកំហែងសន្តិសុខរបស់អាមេរិកតែប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយស្តាររក្សាស្ថិរភាពទូទៅនៅក្នុងតំបន់ដើមបូព៌ា។

ប្រមុខការបរទេសអាមេរិក គ្រោងនឹង ទៅធ្វើទស្សនកិច្ច ជាលើកទី១នៅទីក្រុង មូស្គូ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ ស៊ីរី ជាសំណុំរឿងសំខាន់ដែលភាគីរុស្ស៊ី និង អាមេរិកលើកយកមកពិភាក្សាគ្នា។ សម្រាប់រដ្ឋមន្រ្តីការបរទេសអាមេរិក នៅក្រោយក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាមត្រូវគេបង្រ្កាបឲ្យសាបរលាបនៅស៊ីរី គេនឹងអាចបើកការ ចរចាសន្តិភាពនៅស៊ីរី ដែលមានគ្រប់ភាគី ចូលរួមទាំងតួអង្គសំខាន់ គឺលោកប្រធានា ធិបតី បាសា អាល់អាសាដផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖