ខេត្តកំពង់ចាម ៖ នៅចំណុចមាត់ទន្លេមេគង្គចុងកោះកណ្តាល ទល់មុខភូមិសំបួរមាស(ខ) ឃុំពាមជីកង ស្រុក កងមាស មានករណីលង់ទឹកបណ្តាលអោយស្លាប់ចំនួន២នាក់ជាឪពុក និងកូន ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១និង២០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ។
សមត្ថកិច្ចបានឲ្យដឹងថា សពទាំង២នាក់ រកឃើញតែម្នាក់ទេ គឺជាឪពុក មានឈ្មោះ ទូច ស៊ុនណេង ។
ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ច បានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ វណ្ណះ