ព័ត៌មានទាន់ហេតុការណ៍៖

ពេលចុះទៅសាបសំណាប រន្ទះបាញ់នារីម្នាក់ស្លាប់ភ្លាមៗនៅវាលស្រែ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ កាលពីវេលាម៉ោង៤ និង២០នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិសួងកើត សង្កាត់-ក្រុងសួង ខេត្តត្បូងឃ្មុំ នារីម្នាក់ត្រូវរន្ទះបាញ៉ស្លាប់ខណៈទៅសាបសំណាប ។

មន្រ្តីនគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ស្រ៊ាង ស៊ីណាត អាយុ២៥ឆ្នាំ រស់នៅនៅភូមិជាងសារ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បើតាមព័ត៌មានពីអ្នកឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបានចុះទៅវាលស្រែ ក្នុងគោលបំណងសាបសំណាប ខណៈកំពុងធ្វើការបានមួយសន្ទុះ ស្រាប់តែរន្ទះបាញ់ផូងៗ បណ្តាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ជំនាញកោសល្យវិច័យបានពិនិត្យឃើញថា នារីរងគ្រោះពិតជាស្លាប់ដោយត្រូវរន្ទះបាញ់ ។ សពបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណះ


ចែករំលែក៖