ខេត្តរតនគិរីៈ នៅវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ សហការជាមួយកម្លាំងចម្រុះ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានធ្វើការបង្ក្រាបករណីលាក់ទុកឈើល្មើសច្បាប់ ចំនួន០៣កន្លែង ស្ថិតនៅចំណុចភូមិតាកុសក្នុង ឃុំបរខាំ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។
នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានឳ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស ខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានរកឃើញ នូវវត្ថុតាងមួយចំនួនរួមមាន ឈើប្រណិតប្រភេទសុក្រម ចំនួន១៨៣ដុំ។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕ សុខ ខេមរា