ខេត្តកំពង់ឆ្នាំង: ស្រ្តីម្នាក់បានស្លាប់ និងគោ2ក្បាលបានងាប់កណ្តាលវាលស្រែ ក្នុងពេលដែលស្រ្តីបានដឹកគោក្នុងពេលកំពុងភ្លៀង ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះនួន សុខុម អាយុ៤៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពបន្តថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដឹកគោ២ក្បាលឱ្យស៊ីស្មៅតាមស្រែ ពេលនោះមេឃកំពុងមានភ្លៀងរលឹមស្រិចៗ ។ មួយសន្ទុះ ស្រាប់តែមានរន្ទះមកបានបាញ់លើស្រី្តរងគ្រោះតែម្តង បណ្តាលឱ្យយ៉ាងអាណោចអាធ័ម ។ ជាមួយគ្នានោះដែរ គោ២ក្បាលដែលស្ត្រីនោះកំពុងដឹក ក៏ត្រូវរន្ទះបាញ់ងាប់ផងដែរ ៕ ចន្ថា