ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងផ្គរ រន្ទះបាញ់សម្លាប់ពលរដ្ឋម្នាក់ និងផ្ទះចំនួន១៧ខ្នង រងការខូចខាត

ចែករំលែក៖

ខេត្តឧត្តរមានជ័យៈ​ ខ្យល់កន្ត្រាក់ នឹងភ្លៀងធ្លាក់មួយមេធំ បង្កជារន្ទះបានបាញ់សម្លាប់ពលរដ្ឋម្នាក់ និងបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នង នៅភូមិខ្ទុំ ភូមិថ្នល់បត់ និងភូមិថ្មី សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ាង៤រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។

លោកវរសេនីយ៍ទោ យុត ថា នាយកការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះខេត្តឧត្តរមានជ័យបានឲ្យដឹងថា គ្រោះធម្មជាតិខាងលើនេះ បានបំផ្លាញផ្ទះចំនួន១៧ខ្នង ស្ថិតនៅភូមិចំនួន២ ក្នុងកូនគ្រៀល ស្រុកសំរោង រួមមាន ៖ របើកដំបូលចំនួន១៣ខ្នង ដួលរលំទាំងស្រុង ចំនួន២ខ្នង ធ្លាក់ពីលើជើងតាងចំនួន២ខ្នង។

លោកវរសេនីយ៍ទោបានបន្តថា ពលរដ្ឋម្នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ផងដែរ ជនរងគ្រោះឈ្មោះ យ៉ុន មួត ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិខ្ទុំ សង្កាត់កូនគ្រៀល៕ ប៉ែន នួន


ចែករំលែក៖