ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនឹងម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៧វេលាម៉ោង ១និង ៣០ នាទីរសៀល នៅលើកំណាត់ផ្លូវជាតិលេខ៦ ភូមិសណ្តាន់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូបុក នឹងម៉ូតូ បណ្តាលអោយ ស្លាប់មនុស្ស១នាក់ និង របួសធ្ងន់១នាក់។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរឈ្មោះ ឱប សុគីង ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅ ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ របួសធ្ងន់ បានបើកបរម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1N-11421 បានទៅបុកម៉ូតូបើកឆ្លងកាត់ផ្លូវ ម៉ាកហុងដា វេវ ពណ៌ក្រហម ពាក់ ស្លាកលេខព្រះសីហនុ 1C-4974 បើកបរដោយឈ្មោះ ឆន ម៉ាន ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅភូមិប្រសាទ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព) ។

សមត្ថកិច្ចអះអាងថា មូលហេតុបង្កឡើងដោយអ្នកបើកបរម៉ូតូ ឈ្មោះ ឆន ម៉ាន បើកឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យ បន្ទាប់មកចុះវាស់វែងចងក្រងសំណុំរឿង រង់ចាំដោះស្រាយគ្នាតាមច្បាប់តាមក្រោយ។ ឯសាកសពបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី


ចែករំលែក៖