ខេត្តព្រះសីហនុ៖ បុរសវ័យចំណាស់អូស្ត្រាលីម្នាក់បានស្លាប់កាលពីវេលាម៉ោង១៥និង១៥នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ (សាកសព) ឈ្មោះ ROSE WILLIAM OWEN ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ០៥-០៩-១៩៤៩ សញ្ជាតិ អូស្រ្តាលី មុខរបរ ចូលនិវត្តន៍ កាន់លិខិតឆ្លងដែនលេខ PA7114682 មានសុពលភាពដល់ថ្ងៃទី២២-១១-២០២៦ ទិដ្ឋាការលេខ EI 01104461 មានសុពលភាពដល់ថ្ងៃទី ០៥-០៦-២០១៧ ចូលមកកម្ពុជាដំបូងថ្ងៃទី០៣-០៣-២០១៦ ។
ប្រភពបន្តថា ជនរងគ្រោះ (សាកសព) ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ម្តុំទួលខ្សាច់) ។
ឆ្លងតាមការត្រួតពិនិត្យរបស់សមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្រ្ត រួមនឹងក្រុមគ្រូពេទ្យ បានសន្និដ្ឋានថា ជនរងគ្រោះ (សាកសព) ស្លាប់ដោយសារ គាំងបេះដូង ។
បច្ចុប្បន្ន សាកសព រក្សាទុកបណ្តោះអាសន្ន នៅសាលតម្កល់សព នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូតសាម៉ី ៕ ឆ្លាម សមុទ្រ