ព័ត៌មានទាន់ហេតុការណ៍៖

ព្រមានអភិបាលស្រុក-ខេត្តណាដែលនៅបន្តឲ្យមានកុងត្រូលជជុះ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាល និង សាលប្រជុំ សាលាស្រុក-ក្រុងចំនួន៣៤ នៃខេត្តទាំង១៨ នាព្រឹកថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០១៧ នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានព្រមានជាថ្មីមិនឲ្យមានដាក់កុងត្រូលជជុះជំរិតទារប្រាក់ពីប្រជាពលរដ្ឋអាជីវករធ្វើដំណើរ តាមដងផ្លូវជាដាច់ខាត ប្រសិនបើដឹងថា ខេត្ត-ស្រុក-ក្រុងណាមួយមានកុងត្រូល ជជុះនោះចៅហ្វាយខេត្ត ចៅហ្វាយស្រុកនោះជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់។

សម្តេចក្រឡាហោមបានមានប្រសាសន៍ បន្តថា គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវលុបបំបាត់ឲ្យបានជាដាច់ខាតនូវប៉ុស្តិ៍ ត្រួតពិនិត្យអនាធិបតេយ្យដែលមិនស្រប ច្បាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន និងត្រូវមាន ការទទួលខុសត្រូវខ្ពស់ចំពោះមុខរាជរដ្ឋា ភិបាល ករណីមានការកើតឡើងនូវប៉ុស្តិ៍ត្រួត ពិនិត្យមិនស្របច្បាប់ក្នុងភូមិសាស្ត្រ របស់ខ្លួន។ ប៉ុស្តិ៍ត្រួតពិនិត្យមិនស្របច្បាប់ សំដៅទៅលើភ្នាក់ងារមានសមត្ថកិច្ចទាំង ឡាយណា ដែលដាក់ប៉ុស្តិ៍ត្រួតពិនិត្យដោយ មិនមានការអនុញ្ញាតត្រឹមត្រូវ ឬភ្នាក់ងារ មានសមត្ថកិច្ចទាំងឡាយណា ដែលបំពេញ ការងារនៅប៉ុស្តិ៍ត្រួតពិនិត្យស្របច្បាប់ តែ ធ្វើសកម្មភាពជំរិតទារប្រាក់ពីប្រជាពលរដ្ឋ និងអាជីវករនានា ។

សម្តេចក្រឡាហោមបានបញ្ជាក់ថា នៅ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ សម្តេចបាន ដឹកនាំការប្រជុំមួយទាក់ទងនឹងការប្រឆាំង ឬការលុបបំបាត់នូវប៉ុស្តិ៍ត្រួតពិនិត្យអនា ធិបតេយ្យ ហើយនិយមន័យនៃពាក្យប៉ុស្តិ៍ អនាធិបតេយ្យនេះគឺសមត្ថកិច្ចខ្លួនឯង បង្កើតប៉ុស្តិ៍ខ្លួនឯង ដោយគ្មានអង្គការចាត់តាំងប្រគល់ភារកិច្ច។ ម្យ៉ាងវិញទៀតអ្នកខ្លះ ទទួលបានការចាត់តាំងឲ្យទៅធ្វើការងារ ត្រឹមត្រូវ ប៉ុន្តែពួកគេបែរជាឆ្លៀតឱកាស ប្រព្រឹត្តអំពើមិនល្អ។ អ្នកខ្លះទៀតយកនាម ជាអ្នកការពារបរិស្ថាន ឬតាំងខ្លួនជាអ្នក កាសែត(មួយចំនួនតូច)លួចធ្វើសកម្ម ភាពខុសច្បាប់ដូចគ្នាដែរ ដែលករណីទាំង នេះសម្តេចនឹងត្រួតពិនិត្យ ។

សម្តេចក្រឡាហោមបានបន្តថា ដើម្បី ដោះស្រាយបញ្ហានេះត្រូវតែមានយន្តការ ព្រោះនៅថ្នាក់ជាតិមានគណៈបញ្ជាការ លុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យ បន្ទាប់មកមាន លេខាធិការដ្ឋានជាជំនួយការឲ្យគណៈ បញ្ជាការនេះបូកនឹងកម្លាំងអន្តរាគមន៍ចម្រុះ ដែលមានកងទ័ព នគរបាល កងរាជអាវុធ ហត្ថ។ ចំពោះកម្លាំងដែលអនុវត្តផ្ទាល់គឺ មានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត មានកម្លាំងចម្រុះសម្រាប់ប្រតិបត្តិការនៅ ពេលមានប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ កើតឡើង៕ សហការី

 


ចែករំលែក៖