ខេត្តព្រះសីហនុ៖ បុរសលក់ទឹកកកម្នាក់បានប្រើអំហិង្សាទៅលើអ្នកចិញ្ចឹមទា បណ្តាលឲ្យរងរបួសជាទម្ងន់ ហើយរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុម៣ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបញ្ជាក់ថា នេះជាករណីហិង្សាដោយចេតនា ដោយជនសង្ស័យ ឈ្មោះ ខី សាវឿន ហៅ ព្រួយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទឹកកក (នៅរំដួលជើងភ្នំ) រស់នៅភូមិ៥(អូរ២) សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្រវឹងស្រា បានយកទំពួកទឺកកកវាយមកលើឈ្មោះ ជេន ឌីណា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចើមទា រស់នៅបណ្តោះអាសន្នក្រុម៤ ភូមិ៤ សង្កាត់អូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បណ្តាលឲ្យរងរបួសក្បាលខាងឆ្វេង១កន្លែងជាទម្ងន់ បញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិចC T(ដើមស្វាយ) ។
ចំណែកជនសង្ស័យរត់គេចខ្លួនបាត់ ហើយកម្លាំងកងរាជអាវុធហត្ថកំពុងស្រាវជ្រាវរកជនសង្ស័យដើម្បីនាំខ្លួនមកទទួលទោស ។ ចំពោះវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅស្នាក់ការទំនប់រលក ៕ ឆ្លាម សមុទ្រ