ព័ត៌មានទាន់ហេតុការណ៍៖

បុរសសរសៃប្រសាទម្នាក់វាយបុរសកម្មករសំណង់របួសដេរ១០ថ្នេរ

ចែករំលែក៖

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ បានរងរបួសបែកក្បាលយ៉ាងដំណំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយសារតែបុរសម្នាក់ទៀត ដែលជាមនុស្សសរសៃប្រសាទ វាយនឹងដំបងដែកជន្ទារ ខណៈដែលជនរងគ្រោះខាងលើ កំពុងអង្គុយលាងចានដោយមិនដឹងខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងការដ្ឋានសំណង់មួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះឈ្មោះ សុខ ថុល អាយុ៤៧ ឆ្នាំមុខរបរបកម្មករសំណង់ មានទីលំនៅក្នុងភូមិអណ្ដូង ឃុំសូសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម រងរបួសបែកក្បាលដេរ៤ថ្នេរ និងថ្ងាសដេរ៦ថ្នេរ ព្រមទាំងរបួសដៃផងដែរ។ ចំណែកជនដៃដល់ ឈ្មោះ រុន សារី ភេទប្រុស អាយុ៣៥ឆ្នាំ ស្រុកកំណើតនៅក្នុងភូមិត្រពាំងស្គន់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង មានប្រពន្ធ និងកូនមួយ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខណៈដែល ជនរងគ្រោះកំពុងតែ អង្គុយលាង ចាននៅនៅក្នុងការដ្ឋានសំណង់កន្លែងកើតខាងលើ ស្រាប់តែជនសង្ស័យកាន់ដំបងដែក នៅក្នុងដៃដើរចូល ទៅធ្វើសកម្មភាពវាយយ៉ាងសន្ធាប់ជាច្រើដំបង បណ្ដាលឲ្យរងរបួសបែកក្បាលហូរឈាមកក្លាក្ស។ ពេលនោះ បើកុំតែបានអ្នកជិតខាងជួយចាប់ និងឃាត់ ប្រហែលជននោះវាយជនរងគ្រោះរហូតដល់ស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុ កម្លាំងបានចុះទៅកាន់កន្លែងកើតហេតុ ឃាត់ខ្លួនជនដៃដល់នាំទៅសួរនៅប៉ុស្ដិ៍ភ្លាមៗ ប៉ុន្តែមិនអាចសួរកើតទេ ព្រោះជននោះជាមនុស្សសរសៃប្រសាទនិយាយត្រឡប់ត្រឡិនមិនដឹងខុស មិនដឹងត្រូវឡើយ។ ដោយឡែកក្រុមគ្រួសារបុរសសរសៃប្រសាទនោះ ក៏បានទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅបញ្ជាក់ប្រាប់នគរបាលថា ជននោះគឺជាមនុស្សសរសៃប្រសាទរយៈពេល២ឆ្នាំកន្លងមកហើយ ដោយសារតែរូបគេផឹកស្រា ច្រើនពេក និងអត់បាយអត់ទឹកថែមទៀតផង មិនតែប៉ុណ្ណោះក្រុមគ្រួសារបានសម្របសម្រួលជាមួយ និងជនរងគ្រោះ។ ដោយនៅពេលនោះជនរងគ្រោះមិនបានប្ដឹងផ្ដល់អ្វីទេ ដោយគ្រាន់តែសំណូមពរសុំឲ្យជួយចេញថ្លៃព្យាបាល របួសចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿង ៕ សុខាសែនជ័យ


ចែករំលែក៖