ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសឃាត់ខ្លួនយុវជន២នាក់យកទៅពិនិត្យទឹកនោម ឃើញមានផ្ទុកសារធាតុថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនពីបទប្រើប្រាស់ថ្នាំញៀន ខុសច្បាប់ បន្ទាប់ពីនាំខ្លួនពួកគេមកត្រួតពិនិត្យទឹកនោម រកឃើញមានផ្ទុកនូវសារធាតុថ្នាំញៀនក្នុងខ្លួនទាំងអស់គ្នា កាលពីម៉ោង១៣ និ៣០នាទីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលំ ក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនជាប់ចោទទាំង២នាក់នោះ ឈ្មោះ មាន ហុងប៊ុន អាយុ២៦ឆ្នាំ គ្មានមុខរបរ មានទីលំនៅ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងម្នាក់ទៀត ឈ្មោះស៊ឹម សុធុន ភេទប្រុស អាយុ២៧ឆ្នាំ គ្មានមុខរបរ និង ស្នាក់នៅបន្ទប់ផ្ទះជួលក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

ការឃាត់ខ្លួនជនជាប់ចោទខាងលើ ធ្វើឡើងខណៈដែល កម្លាំងយាមល្បាតរបស់សមត្ថកិច្ចមូលដ្ឋានបាន ប្រទៈឃើញពួកគេទាំង២នាក់កំពុងដើរតាមផ្លូវសាធារណៈ ដោយមានការមន្ទិលសង្ស័យថា ពួកគេអាចជាមុខសញ្ញាមិនល្អក៏ឆែកឆេរ តែមិនមានអ្វីក្នុងខ្លួន រួចក៏នាំទៅត្រួតពិនិត្យទឹកនោមរកឃើញមានផ្ទុកនូវសារធាតុ ថ្នាំញៀននៅក្នុងខ្លួនទើបសន្និដ្ឋានថា ពួកគេបានប្រើប្រាស់ថ្នាំញៀនខុសច្បាប់ទើបឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌនគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖