ខេត្តស្វាយរៀង៖ មានការភ្ញាក់ដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឈប់មើល ខណៈប្រទះឃើញសត្វពស់មួយក្បាលវារនៅបង្គោលភ្លើងបណ្ដាលឲ្យរអាក់រអួលចរន្តអគ្គីសនីនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ដល់ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
យោងតាមមន្រ្តីជំនាញអគ្គិសនី បានឲ្យដឹងថា មូលហេតុ ដែលបណ្តាលឲ្យមានភាពរអាក់រអួលនោះគឺ មានសត្វពស់នៅលើ បណ្តាញបញ្ជូនរង ២២គីឡូវ៉ុល និងមានបែក Pin Insulator ចំនួន០១ គ្រាប់ នៅបង្គោលលេខ F-241 ស្ថិតក្នុងភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ។
មន្រ្តីជំនាញអគ្គិសនីដដែលបានឲ្យដឹងថា រហូតដល់ម៉ោង៩និង០៥នាទីព្រឹក ថ្ងៃ៥ ខែឧសភា ឆ្នាំ២០១៧ ក្រុមការងារបច្ចេកទេសរបស់សាខាកំពង់រោទិ៍ បានជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់វិញហើយមិនមានបញ្ហាអ្វីនោះទេ ។
ចំពោះសត្វពស់វិញ បានងាប់នៅលើបង្គោលភ្លើងដោយក្រុមការងារបានយកចេញផងដែរ ៕ យឹម សុថាន