ព័ត៌មានទាន់ហេតុការណ៍៖

ជម្រកល្បែងស៊ីសងនៅអេវ័នណេត និងភីអេចណេត ក្នុងខណ្ឌចំការមនជាចំណុចដ៏រសើបបំផុត

ចែករំលែក៖

ភ្នំពេញ៖ បញ្ហាល្បែងស៊ីសងជាចំណុចរសើបបំផុត ពីព្រោះតែល្បែងស៊ីសងជាដើមចមនៃបទល្មើសក្នុងនោះមានទាំងការប្រើអំពើហិង្សាក្នុងគ្រួសារ ករណីលួច ករណីឆក់ និងករណីប្លន់ជាដើម បន្ថែមលើសនោះក៏ជាជម្រកដែលជនល្មើសគេចខ្លួន ឬជាទីតាំងសម្រាប់ប្រើប្រាស់គ្រឿងញៀន ផងដែរ ។

ប្រជាពលរដ្ឋបានលើកឡើងថា បន្ទាប់ពីល្បែងស៊ីសងឆ្នោតវៀតណាមបាននិងកំពុងចាប់អារម្មណ៍ និងពេញនិយមនៅ ស្រុកខ្មែរ ពេលនេះគឺយុវវ័យភាគច្រើន ពេញនិយមហ្គេមអនឡាញ ពីព្រោះល្បែង មួយនេះងាយស៊ីស្រួលនិងអស់លុយ ស្រួល។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ហ្គេម អនឡាញនេះសម្បូរច្រើនជាងគេគឺនៅក្នុងខណ្ឌចំការមន ពីព្រោះលោកអភិបាល ខណ្ឌ ព្រុំ សំខាន់ គាត់ជាមនុស្សស្រួលមិន ងាយនឹងបង្ក្រាបទេ ពោលគឺគាត់ឲ្យអ្នករកស៊ីមានសេដ្ឋកិច្ច ។

ប្រជាពលរដ្ឋបានប្រាប់ថា ទីតាំងហ្គេម ដែលល្បីឈ្មោះនៅក្នុងខណ្ឌចំការមន មាន២ធំៗ នោះគឺ អេវ័នណេត (A 1 NET) និងភីអេចណេត (P H net) ហើយ ហ្គេមអនឡាញទាំងនេះ អាជ្ញាធរមិនសូវជា ចាប់អារម្មណ៍ទេ ដោយសារតែអ្នករកស៊ី ពូកែទំនាក់ទំនង។

អធិការនគរបាលខណ្ឌចំការមន លោក យ៉ិន សាន ធ្លាប់ប្រាប់ថា ក្នុងខណ្ឌចំការ មនពិតជាមានបើកហ្គេមអនឡាញមែន។

បើតាមមន្រ្តីសមត្ថកិច្ចបង្ហើបថា ទីតាំង ទាំងនេះមានយុវជនជាច្រើននាក់ចូលទៅ លេងល្បែងតាមអនឡាញ និងចាក់ភ្នាល់ អស់លុយរាប់រយរាប់ពាន់ដុល្លារជួនកាល បញ្ចាំរបស់របរ និងលក់ម៉ូតូចាក់ទៀតផង។ ក្រៅពីទីតាំងទាំងនេះក៏មានទីតាំងធំមួយ ទៀតលើកស្លាកយីហោថា ដាក់លុយដូរ លុយ(វីង) នៅក្រោយអតីតរោងកុនគិរីរម្យ ខាងលិចឆៀងខាងជើងមន្ទីរពេទ្យខេមរា ហើយទីតាំងនេះ គេស្មានតែដកលុយដាក់ លុយធម្មតាតាមពិតភ្នាល់ចាក់និងលេង ល្បែងខុសច្បាប់យ៉ាងធំសោះ។

កាលពីពេលថ្មីៗកន្លងទៅនេះឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្ដេច ក្រឡាហោម ស ខេង បានចាប់អារម្មណ៍ និងក្រើនរំលឹករឿង ល្បែងស៊ីសងសាជាថ្មី ម្ដងទៀតដោយបញ្ជាឲ្យសមត្ថកិច្ចទូទាំង ប្រទេសបង្ក្រាបឲ្យអស់ល្បែងស៊ីសង ពីព្រោះតែល្បែងស៊ីសងជាដើមចមនៃបទល្មើស ហើយក៏ជាចំណុចរសើបបំផុត សម្រាប់សង្គមទាំងមូល។ ខណៈដែល កណ្ដាប់ដៃដែកសម្ដេច ស ខេង បានចេញ បទបញ្ជាយ៉ាងតឹងរឹុងហើយនោះគេសង្កេតឃើញថា សមត្ថកិច្ចទូទាំងប្រទេសបាន បើកប្រតិបត្តិការស្ទើរតែព្រមគ្នាទៅហើយ ពាក់ព័ន្ធនឹងការបង្ក្រាបល្បែងស៊ីសង ប៉ុន្តែនៅក្នុងចំណោមនោះក៏មានសមត្ថកិច្ចខ្លះ អសកម្មផងដែរពោលគឺមិនខ្ចីបង្ក្រាប។

តាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា នៅក្នុងរាជធានីភ្នំពេញ ល្បែងដែលមាន ច្រើនជាងគេ គឺនៅខណ្ឌ៧មករា និង ខណ្ឌចំការមន ហើយសម្រាប់ខណ្ឌចំការ មនវិញ គឺមានល្បែងរហូតដល់ទៅជាង ៦០ទីតាំងឯណោះ៕ ស រស្មី


ចែករំលែក៖