ព័ត៌មានទាន់ហេតុការណ៍៖

កន្លែងអាជីវកម្មស្តង់ដំឡូងរបស់មេឈ្មួញចាន់ ជឿម ធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅជុំវិញបរិវេណស្តង់ទិញដំឡូងមីមួយកន្លែងជាប់ផ្លូវជាតិលេខ៥៦ ស្ថិតនៅភូមិសិង្ហ និងភូមិគោកមន ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តបន្ទាយមានជ័យ កំពុងបង្កឲ្យប៉ះពាល់ដល់សុខភាព និងរំខានការរស់នៅរបស់ពួកគាត់ដោយសារធូលីហុយ និង ក្លិនស្អុយចោទជាបញ្ហាបរិស្ថាន ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិសិង្ហប្រាប់ឲ្យដឹងថា អាជីវកម្មទិញលក់ស្តុកដំឡូងមី និងកសិផលនៅទីតាំងខាងលើមានម្ចាស់ឈ្មោះ ចាន់ ជឿម បានបង្កផលលំបាកដល់ ការរស់នៅរបស់ពួកគាត់ដោយសារធូលីហុយ និងមានក្លិនស្អុយឆួលទាំងយប់ទាំង ថ្ងៃប៉ះពាល់ដល់សុខភាពកូនចៅជាខ្លាំង។ ពលរដ្ឋបានបន្តថា កន្លងមកប្រជាពលរដ្ឋមានលំនៅឋានជាប់ទីតាំងទិញដំឡូងមីខាង លើនេះពួកគាត់បានរាយការណ៍និងសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរភូមិឃុំរហូតដល់ស្រុក ដែរ ប៉ុន្តែអាជ្ញាធរហាក់មិនចាប់អារម្មណ៍ពីផលប៉ះពាល់ដល់សុខភាពពលរដ្ឋឡើយ។

ប្រជាពលរដ្ឋមានលំនៅឋានជាប់ទីតាំងប្រមូលទិញ និងស្តុកដំឡូងមីនេះកំពុង ប្រឈមនឹងបញ្ហាសុខភាពផ្លូវដង្ហើម ជា ពិសេសក្មេងតូចៗតែម្តង។ ការប៉ះពាល់នេះដោយសារម្ចាស់អាជីវកម្មមិនបានអនុ វត្តទៅតាមកិច្ចសន្យាការពារបរិស្ថានដូចដែលបានកំណត់ដោយមន្ត្រីមន្ទីរបរិស្ថានខេត្តនោះទេ ហើយទីតាំងអាជីវកម្មនេះក៏គ្មានធ្វើរបងដាក់ស្បៃ ឬសំណាញ់ដែលនៅ ពេលមានខ្យល់ និងភ្លៀងធ្លាក់បង្កឲ្យហុយ និងជះក្លិនស្អុយមកលើពួកគាត់ស្ទើរទ្រាំ មិនបាន ។

ពាក់ព័ន្ធបញ្ហាប្រឈមប៉ះពាល់សុខភាពរបស់ពលរដ្ឋនេះលោក ហាំង ម៉េង អភិ បាលស្រុកបន្ទាយអំពិល និងលោក ភួង សីហា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ មិនអាចទាក់ទងបានទេកាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ដោយសារ គ្មានលេខទូរស័ព្ទ។

ទោះជាយ៉ាងណាបើតាមកិច្ចសន្យារវាង ម្ចាស់អាជីវកម្មទិញលក់ស្តុកដំឡូងមី និង កសិផលដែលកំណត់ដោយមន្ត្រីមន្ទីរបរិស្ថានខេត្តបានតម្រូវឲ្យម្ចាស់អាជីវកម្មចូលរួមជួយថែរក្សា និងការពារបរិស្ថានត្រូវរៀបចំអាងស្តុកកាកសំណល់រាវនិងគ្រប់គ្រងល្បាប់ភក់ពីអាងស្តុកឲ្យបានត្រឹមត្រូវតាមបច្ចេកទេសមុននឹងបញ្ចេញទៅប្រព័ន្ធលូសាធារណៈឬកន្លែងបញ្ចេញចោល។ ម្ចាស់អាជីវកម្មក៏ត្រូវធានាគ្រប់គ្រងកាកសំណល់ សំរាមឲ្យបានត្រឹមត្រូវដោយមិនចោលនៅទីសាធាណៈមិនបង្កការរំខានដោយសំឡេង ញ័រ ផ្សែង និងក្លិនស្អុយបណ្តាលមកពី ម៉ាស៊ីន ឬសកម្មភាពអាជីវកម្មដែលប៉ះ ពាល់ដល់សុខភាពកម្មករ ឬអ្នករស់នៅ ជិតខាងឡើយ។

លើសពីនេះទៀតក្នុងកិច្ចសន្យារបស់ មន្ត្រីមន្ទីរបរិស្ថានខេត្តក៏បានតម្រូវឲ្យធ្វើ របងនិងដាក់សំណាញ់ការពារកម្ពស់ខ្ពស់ដើម្បីកាត់បន្ថយធូលីផងដែរ ៕ សហការី

 


ចែករំលែក៖