ព័ត៌មានទាន់ហេតុការណ៍៖

បើកបរក្នុងល្បឿនលឿនរេចង្កូតធ្លាក់ចិញ្ចើមផ្លូវក្រឡាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៦និង១៥​នាទីល្ងាច​ ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ២០១៧​ មាន​ករណី​គ្រោះថ្នាក់​ចរាចរមួយកើតឡើង​តាមបណ្តោយផ្លូវជាតិលេខ​ 4​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ 131-132​ ក្នុង​ភូមិ​សមេ្តចតា​ ឃុំចំការហ្លួង​ ស្រុកកំពង់សិលា​ ខេត្ត​ព្រះសីហនុ​ បង្កដោយខ្លួនឯង​ ។

រថយន្ត​ម៉ាក​លុចសីុស​ RX300 ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ ភំ្នពេញ​ 2AL 8054 មាន​ទិសដៅ​ពី​ខេត្ត​កោះកុង​ទៅភំ្នពេញ​ លុះមកដល់់ចំណុចកើតហេតុខាងលើដោយ​រថយន្ត​​បើកបរក្នុងល្បឿនលឿនបានរេចង្កូត​ធ្លាក់​ចិញ្ចើម​ផ្លូវ​ក្រឡាប់បណ្តាលឲ្យ៖

១ .ឈ្មោះ​ ហាក់​ ម៉ាប់​ ភេទប្រុស​ អាយុ​៣៤​ ឆ្នាំ​ មានទីលំនៅ​ផ្ទះ​លេខ​១៨​ ភូមិ​ពោធិ​ស្នាយ​ ឃុំ​ ស្រុក​មេសាង​ ខេត្ត​ព្រៃ​វែង​ (មាន​មុខរបរ​ រត់តាក់សីុ​ មិនមាន​របួសឡើយ)

២.ឈ្មោះ​ LUKAS NOVAK ភេទប្រុស​ អាយុ​ ៣៨ឆ្នាំ​ ជនជាតិ​ ឆេក​ CZECH រងរបួសស្រាល​

៣.ឈ្មោះ​ MARTIN SKOLEK ភេទប្រុស​ អាយុ​ ៣៩​ ជនជាតិ​ ឆេក​ CZECH របួសធ្ងន់​ និង

៤. ឈ្មោះ​ MARCEL TELIN ភេទប្រុស​ អាយុ​ ៤០ឆ្នំា​ ជនជាតិ​ ឆេក​ CZECH រងរបួសស្រាល​។

ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ​ត្រូវបានជួយសង្គ្រោះ​យកទៅមនី្ទរពេទ្យមណ្ឌលតក្កវិទស្រុកកំពង់សិលា។

បច្ចុប្បន្ន​ រថយន្ត​ខាងលើស្ទួចយកទៅរក្សាទុកនៅអធិការនគរបាលស្រុកកំពង់សិលាចាត់ការនីតិវិធីបន្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖