ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយយ៉ាងខ្លាំងបន្ទាប់ពីមានផ្សែងខ្មៅហុយឡើងលើ ចេញពីបន្ទប់មួយនៃអគាសាលាក្រុងកំពង់ឆ្នាំង និង បានសុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ ដើម្បីបាញ់ពន្លត់ភ្លើង ដែលកំពុងឆេះ ។ ហេតុការណ៍បានកើតឡើងម៉ោង ៦និង៤៥នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅសាលាក្រុងកំពង់ឆ្នាំង ។
មន្រ្តីនគរបាលការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងថា ករណីភ្លើងឆេះបន្ទប់ឯកសារនៃអគារសាលាក្រុងកំពង់ឆ្នាំងនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ក្នុងបន្ទប់ឆេះឯកសារមួយចំនួន និង សម្ភារៈការិយាល័យបម្រើកិច្ចការរដ្ឋបាលរបស់សាលាក្រុងកំពង់ឆ្នាំង ។
ករណីនេះមកពីខ្វះការប្រុងប្រយ័ត្ន របស់មន្រ្តីនៅទីនេះ ទើបណ្តាលអោយមានហេតុការណ៍នេះកើតឡើង ។
ប្រភពពីមន្រ្តីសាលាក្រុងកំពង់ឆ្នាំង បានអោយដឹងថា ជារៀងរាល់ព្រឹកលោកបានមកដល់កន្លែងធ្វើការមុនគេ ហើយព្រឹកមិននេះ គឺគាត់បានមកដល់កន្លែងម៉ោងប្រមាណជាង៦កន្លះហើយ ពេលមកដល់ ស្រាប់តែឃើញបន្ទប់នៃអគាររដ្ឋបាលសាលាក្រុង មានផ្សែងខ្មៅពេញបន្ទប់ ពេលចាក់សោមើល ទើបឃើញមានភ្លើងឆេះក្នុងបន្ទប់រដ្ឋបាល ភ្លាមនោះលោកបានសុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីបាញ់ទឹកពន្លត់ភ្លាមៗផងដែរ និងបានបាញ់ពន្លត់ភ្លាមៗ ។
ឯកសារមួយចំនួនត្រូវបានឆេះ និង ខូចខាតស្ទើរទាំងស្រុង នៅបន្ទប់នៃអគាររដ្ឋបាលនេះ ពិសេសលើសម្ភារៈប្រើប្រាស់ ដូចជាកុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ និង សម្ភារមួយចំនួនទៀត៕ ចន្ថា