ខេត្តបាត់ដំបង៖ ជនសង្ស័យ២នាក់ ត្រូវបានរងការបង្ក្រាបចាប់ខ្លួនពីកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលកាលពី១២ ខែឧសភា ឆ្នាំ២០១៧ ក្រោយពីនគរបាលបានចំណាយពេលវេលាជិតកន្លះខែ។
នៅក្នុងការស្រាវជ្រាវស៊ើបអង្កេតចាប់ឃាត់ខ្លួនជនសង្ស័យ ករណីលួចមានសណ្ឋានទម្ងន់ទោសគាស់ទម្លុះទម្លាយផ្ទះអ្នកភូមិលួចយកទ្រព្យសម្បត្តិនៅស្រុកថ្មគោល កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៧យប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងក្រុមទី១០ ភូមិ គោកត្រប់ ឃុំ តាម៉ឺន ស្រុកថ្មគោល ខេត្ត បាត់ដំបង ។
លោកវរសេនីយ៍ត្រី ផង់ សុភាព អធិការ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលឱ្យដឹងថា បន្ទាប់ពីជំនាញបានទទួលពាក្យបណ្ដឹងពីម្ចាស់ផ្ទះរងគ្រោះកាលទី១០ ខែឧសភា ឆ្នាំ២០១៧ ពីជន រងគ្រោះ ឈ្មោះ ណាល់ ស៊ីនឿនភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ/ ឃុំ កើតហេតុ រួចហើយ កម្លាំងនគរបាលអធិការស្រុក ស៊ើបអង្កេត កំណត់មុខសញ្ញា និងទទួលព័ត៌មាន ពីប្រជាពលរដ្ឋផងនោះ និង បានឆ្លងយោបល់ ពី លោក សថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងបានការអនុញ្ញាតពី លោកនួន សាន ព្រះរាជ្ញាអមសាលាដំបងខេត្ត នៅថ្ងៃទី១២ខែឧសភា ឆ្នាំ២០១៧ សមត្ថកិច្ចឈានដល់ការចាប់បង្ក្រាបជនសង្ស័យ ចំនួន2នាក់ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ឈ្មោះឈឿន សំរិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល និងឈ្មោះ ម៉ូច រ៉ាត់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ ទូទឹកកធំចំនួន02 ក្បាលម៉ាស៊ីនដេរចំនួន01 ធុងបាស់ធំចំនួន02 អាំងម៉ូទ័រ(ប៉ុស្តិ៍ផ្សាដែកចំនួន02 ក្បាលស៊ីឌីចំនួន01 ម៉ូតូចំនួន01គ្រឿង រទេះរុញ(មធ្យោបាយ)01 ដែកស្បែងចំនួន01 ។
ជនសង្ស័យ និងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់វិធានការបន្ត ៕ សំ វិច្ឆិកា