ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិសែនជ័យចាប់ជនដៃដល់ដែលកាប់ប្រហារជនរងគ្រោះឲ្យរបួសធ្ងន់បានហើយ

ចែករំលែក៖

 

ភ្នំពេញ៖​ ជនដៃដល់ដែលធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឲ្យរបួសធ្ងន់ ខណៈផឹកសីុទាស់សម្តីគ្នាបន្តិចបន្តួច នៅចំណុចប្លុកផ្ទះជួលបុរីសឡា ភូមិចោមចៅ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រហូតមកដល់វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ​ទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ សហការជាមួយកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ តាមស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅភូមិអូតានន​ ឃុំសែនដី​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ ជាស្រុកកំណើតរបស់ជនដៃដល់ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ណែម ឌៀ​ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមេការសំណង់ស្នាក់នៅ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិរកាទង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ចំណែកជនដៃដល់ឈ្មោះគង់ គីម​ ភេទប្រុស អាយុ៣៥ឆ្នាំ​ មុខរបជាងដែក​ ស្នាក់នៅបន្ទប់ជួល ភូមិថ្មគោល​ សង្កាត់ចោមចៅមានស្រុកកំណើតនៅ​ ភូមិអូរំចេកឃុំសែនដី​ស្រុក សំរោងទងខេត្តកំពង់ស្ពឺ។

គួររំលឹកថា​ នៅមុនកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិម្នាក់ទៀតបានជិះម៉ូតូចេញពីបន្ទប់ជួល កន្លែងកើតហេតុខាងលើដើម្បីទៅទិញទឹកត្នោតជូរ នៅក្បែរស្រះព្រះទន្លេក្រោយរោងចក្រក្រុមហ៊ុនម៉ូតូហុងដារ រួចហើយក៏ត្រឡប់មកបន្ទប់វិញ ក៏ត្រូជនសង្ស័យមានគ្នា៣នាក់ទាញដាវ១ដើមកាប់ទៅលើជនរងគ្រោះ ចំនួន៣ដាវ បណ្តាលឱ្យរបួសធ្ងន់២កន្លែង ថ្ពាមចំហៀងមុខខាងឆ្វេង១កន្លែង ក្បាល១កន្លែង ។ បន្ទាប់មកជនដៃដល់ ក៏បានគេខ្លួនបាត់តែម្តង។ ចំណែកជនរងគ្រោះកំពុងនៅបន្ទប់សង្គ្រោះបន្ទាន់នៅឯមនកន្ទីពេទ្យកាលម៉ែត។

សមត្ថកិច្ចបានបន្តថា​ ដោយមានការបញ្ជាផ្ទាល់ពីលោកវិរសេនីយ៍ឯក​ យឹម​ សារ៉ាន់​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ​ បានបញ្ជាក់អោយកម្លាំងតាមស្រាវជ្រាវ និងតាមចាប់ជនដៃដល់ឲ្យបានដើម្បីយកមកផ្តន់ទាទោសតាមច្បាប់។ រហូតមកដល់វេលាម៉ោង៩និង៣០នាទីថ្ងៃទី១៣​ ខែឧសភា ឆ្នាំ២០១៧ ទើបកម្លាំងប៉ុស្តិ៍ចោមចៅ ​បានសហការជាមួយកម្លាំងអន្តរាគមន៍នៃអធិការខណ្ឌពោធិ៍សែនជ័យ ចាប់ជនដៃដល់បាននៅភូមិ អូតានន ឃុំសែនដី​ ស្រុកសំរោងទង​ ខេត្តកំពង់ស្តឺ។ ចំណែកបក្ខពួក២នាក់ទៀតគេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនៅប៉ុស្តិ៍ចោមចៅដើម្បីកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖