ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសាធារណការ និងដឹកជញ្ជូនបន្តថែទាំជាប្រចាំលើផ្លូវជាតិ និងក្រាលគ្រួសក្រហមជាច្រើនខ្សែនៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់លើផ្លួវជាតិ និងក្រាលគ្រួសក្រហមជាច្រើនខ្សែ នៅខេត្តស្វាយរៀង មានការអបអរសាទរ និងមានការរីករាយយ៉ាងខ្លាំង ដោយមានផ្លូវងាយស្រួលក្នុងការដឹកកសិផល និងទំនិញលឿនឆាប់រហ័ស និងពិសេសដឹកអ្នកជម្ងឺពីជនបទស្រុកចូលក្រុងចំណាយពេលខ្លី ព្រោះមានផ្លូវល្អផងដែរ ។

យោងតាមមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងបានអោយដឹងថាការងារសប្តាហ៍ទី២ ខែឧសភា ឆ្នាំ២០១៧នេះខាងមន្ទីរបានអនុវត្ត ការងារជួសជុល ថែទាំជាប្រចាំ និងការងារជួសជុលបន្ទាន់តាមផែនការឆ្នាំ២០១៧ ទៅលើបណ្ដាញផ្លូវ ដែលគ្រប់គ្រងដោយមន្ទីរ មានដូចខាងក្រោម៖

១-ការងារថែទាំជាប្រចាំលើផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រុង ក្នុងនោះផ្លូវក្រាលគ្រួសក្រហមចំនួន ៧ខ្សែ និងផ្លូវក្រាលកៅស៊ូសរុប ចំនួន២២ខ្សែ ដោយចាក់ក្រាលកៅស៊ូ តាមស្នាមប្រេះ និងលុបសំបុកមាន់បានប្រមាណ១.៤៧០ម៉ែត្រការ៉េ

២-ការងារកាប់សម្អាតរុក្ខជាតិតាមដងផ្លូវជាតិ ជួសជុលស្លាកសញ្ញាចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងស្ដារលូ

៣-ការងារជួសជុលផ្លូវខេត្តចំនួន ៤ខ្សែ មានផ្លូវខេត្តលេខ ៣១៥,៣១៦,៣១៤C,៣១៩C និង

ទី៤-ការងារជួសជុលបន្ទាន់ផ្លូវខេត្តលេខ៣១៤ដើម្បីងាយស្រួលដល់បងប្អូនក៏ដូចជាអ្នកធ្វើដំណើរតាមរថយន្តនិងទោចក្រយានយន្តឆ្លងកាត់ដោយមិនពិបាកដូចពេលមុនឡើយ ៕ យឹម សុថាន


ចែករំលែក៖