ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូឌ្រីមបុកជាមួយរថយន្តកាមរី របួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មនុស្ស២នាក់បានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តកាមរី ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A4092 បុកជាមួយម៉ូតូហុងដា ឌ្រីម ខណៈបើកបរបញ្ច្រាសទិសគ្នា ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៥ ភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ ។

គេនៅមិនទាន់ដឹងអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ៕ ប៉ឹម ពិន


ចែករំលែក៖