ខេត្តកណ្តាល៖ បុរសម្នាក់បានចងកសម្លាប់ខ្លួននៅលើដើមឈើ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
របាយការណ៍សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ សោម ប្រិស ភេទប្រុស អាយុ ៤៧ឆ្នាំ ទីលំនៅឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ។ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១០ព្រឹក ជនរងគ្រោះបានទៅលេងផ្ទះ ឈ្មោះ ទឹម ញឹម ភេទស្រី អាយុ៧៨ឆ្នាំ នៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ប៉ុន្តែមិនដឹងថា តាំងពីពេលណាមកនោះទេ ជនរងគ្រោះទៅចងកសម្លាប់ខ្លួន ហើយទើបតែមានគេប្រទេសឃើញសាកសពនៅលើដើមឈើវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា បង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ ។
នគរបាលប៉ុស្តិ៍មូលដ្ឋានបានទទួលព័ត៌មានតាមទូរស័ព្ទថា មានមនុស្សចងកស្លាប់ ភ្លាមនោះ កម្លាំងប៉ុស្ដិ៍បានមកដល់កន្លែងកើតហេតុនិងជាក់ស្តែង ហើយមិនទាន់ដឹងថា ជនរងគ្រោះចងកសម្លាប់ខ្លួនដោយសារមូលហេតុអ្វីឡើយ ៕