ព័ត៌មានទាន់ហេតុការណ៍៖

តុលាកា​កាត់ទោស​បុរស​ម្នាក់​ករណី​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​អាយុ​១០ឆ្នាំ​

ចែករំលែក៖

កណ្ដាល​៖​ សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ ​ បើក​សវនាការ​រឿង​ក្ដី​បុរស​ម្នាក់​ពាក់ព័ន្ធករណី​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​អាយុ​១០ឆ្នាំ​ ។

សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​ទី​ សំណាង​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ លោក​ គឹម​ ម៉េង​ និង​ លោក​ សាយ​ សម្ផស្ស​សេរី​ ជា​សមាជិក​ ព្រម​ទាំង​លោក​ ហេង​ ផេង​ ជា​តំណាង​អយ្យការ​ ។

មន្ត្រី​ពន្ធនាគារ​បញ្ជាក់​ថា​ ជនជាប់ចោទ​ឈ្មោះ​ យឹម​ សុភាព​ អាយុ​៣៨ឆ្នាំ​ ជាប់​ចោទ​ពី​បទ​ “​ រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់​ទោស​ទាក់ទង​នឹង​ជនរងគ្រោះ​ “​ តាម​មាត្រា​២៤១នៃ​ក្រម​ព្រហ្មទណ្ឌ​ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៤​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ ភូមិ​ព្រែក​រាំង​ សង្កាត់​កំពង់​សំណាញ់​ ក្រុង​តាខ្មៅ​ ។​

បទល្មើស​នេះ​កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៧ឆ្នាំ​ទៅ​១៥ឆ្នាំ​ ។

ក្រុម​គ្រួសារ​ជនជាប់ចោទ​ អះអាងថា​ ជនជាប់ចោទ​ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះទេ​ ដោយ​ករណី​នេះ​ជា​ការ​ទម្លាក់​កំហុស​ ។​

ទោះបី​យ៉ាងណា​ សវនាការ​កំពុង​ធ្វើ​ជា​អសាធារណៈ​ ដោយ​ពុំ​ទាន់​ដឹង​លទ្ធផល​យ៉ាង​ណា​នៅ​ឡើយ​ទេ​ ៕​ ចេស្តា


ចែករំលែក៖