ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវបេតុងមួយខ្សែចូលភូមិត្រពាំងទា និងភូមិជង្រុកសង្កាត់ត្រពាំងក្រសាំង ត្រូវទឹកជន់លិចពិបាក់ដល់ប្រជាពលរដ្ឋធ្វើដំណើរ

ចែករំលែក៖

ភ្នំពេញ៖​ ផ្លូវបេតុងមួយខ្សែចូលភូមិត្រពាំងទា ទៅដល់ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ ចាប់ពីផ្លូវទំបន់កប់ស្រូវ រហូតទៅដល់ផ្លូវដែក ត្រូវបានរងការខូចខាត និងទឹកជន់លិចពិបាកដល់ប្រជាពលរដ្ឋ ដែលរស់នៅទីនោះ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់​ ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ស្ទើរតែរៀងរាល់ថ្ងៃ ។

បើតាមសម្តីលោកឃាន់​ រ៉ាវី​ ភេទប្រុសអាយុ៣២​ឆ្នាំ​ មុខរបជាងកញ្ចក់​ ជាប្រជាពលរដ្ឋដែលរស់នៅភូមិជង្រុក​ សង្កាត់ត្រពាំងក្រសាំង​ បានអោយដឹងថា​ រួបគាត់បានមករស់នៅទីនោះរយះពេល៣ឆ្នាំ​មកហើយ​ ដោយសង្កេតឃើញថាទីតាំងផ្លូវខាងលើមានសភាពទ្រត់ទ្រោមជង្ហុលច្រើនពិបាក់ក្នុងការរស់នៅហើយនៅពេលភ្លៀងម្តងៗគឺមានទឹកដក់ពិបាក់និងធ្វើដំណើរឆ្លងកាត់ជាពិសេសបង្កការគ្រោះថ្នាក់ដល់ធ្វើដំណើរបណ្តាលអោយបាត់បង់អាយុជិវិតទៀតផង ។

ចំណែកបងប្រុសម្នាក់ទៀតជាអ្នកលាងម៉ូតូឈ្មោះសីុណា​ គាត់បានបន្តថា​ រយះពេលដែលរួបគាត់បានមករស់នៅភូមិខាងលើនេះរយះពេល៣ទៅ៤ឆ្នាំដោយសង្កេតឃើញផ្លូវខាងលើរងការខូចខាតរហូតមក​ ហើយអាជ្ញាធរបានត្រឹមតែធ្វើការឈូសឆាយបន្តិចបន្ទួចតែប៉ុណ្ណោះដោយពុំឃើញមានគំរោងដាក់ប្រព័ន្ធលូនោះទេ។

ដោយឡែកបងស្រីម្នាក់សុំមិនបញ្ចេញឈ្មោះ​ដែលជាអ្នកលក់គ្រឿងសំណង់បានបន្តថា​ ទាំងពីរយះពេល៥ឆ្នាំមុនផ្លូវមួយខ្សែរខាងលើនេះមានសភាពស្អាតការធ្វើដំណើរឆ្លងកាត់ទីនោះស្រួលមិនមានទឹកដក់តែក្រោយមកស្រាប់តែផ្លូវបានទ្រត់ទ្រោមម្តងបន្តិចៗដោយសារតែមានរថយន្តធុនធំជាច្រើនបានបើកឆ្លងកាត់ទីនោះ។ ក្រោយពីផ្លូវមានការរងខូចខាតគេសង្កេតឃើញមានអាជ្ញាធរមូលដ្ឋានបានចុះឈូសឆាយនិងបានរៃអង្គាសតាមកម្លាំងសុធាផងដែរ​ ។

បើតាមលោក​ សីុម​ ភួន​ ចៅសង្កាត់ត្រពាំងក្រសាំងវិញបានបញ្ញាក់ប្រាប់ ថា​ លោកបានដាក់សំណើរទៅថ្នាក់លើរួចហើយ អំពីបញ្ហានេះ ហើយក៏មិនដឹងដែរថាថ្នាក់លើចុះមកធ្វើនៅពេលណាដែរ ។ ហើយចំពោះ សង្កាត់ត្រពាំងក្រសាំងទាំងមូលនេះគឺពីដើមជាតំបន់លិចទឹកស្រាប់ អញ្ចឹងអោយតែភ្លៀងគឺលិចជារឿងធម្មតាទេ ។

ចំណែកលោកឃឹម​ ស៊ុនសូដា​ អភិបាលនៃគណអភិបាលងខណ្ឌពោធិ៍សែនជ័យបានអោយដឹងថាលោកបានជំរាបទៅមន្ត្រីធន់ធានទឹកអោយចុះមកមើលហើយតែរហូតមកដល់ពេលនេះនៅមិនឃើញមកទៀត​ ហើយលោកបានបញ្ជាក់ថា​ លោកនិងដាស់ទឿនអោយមន្ត្រីធន់ធានទឹកមកធ្វើការបូមលូឆាប់នេះ។

ទោះជាយ៉ាងណាប្រពលរដ្ឋបានស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធមេត្តាពិនិត្យមើលផ្លូវមួយខ្សែនេះផង និងមេត្តាដាក់ប្រព័ន្ធលូអោយបានគ្រប់គ្រាន់ងាយស្រួលពេលភ្លៀងធ្លាក់មិនធ្វើអោយទឹកដក់៕ សុខាសែនជ័យ


ចែករំលែក៖