ព័ត៌មានទាន់ហេតុការណ៍៖

YouTube បង្កើតវីដេអូ 360 ដឺក្រេសំរាប់ភ្ជាប់ទៅទូរទស្សន៍

ចែករំលែក៖

ឥឡូវនេះយើងនឹងផ្លាស់ប្តូរអារម្មណ៍ប្លែកក្នុងការមើលវីដេអូជាលក្ខណៈ 360 ដឺក្រេពី YouTube ។ នៅក្នុងសន្និសីទ I / O developer ឆ្នាំ 2017 របស់ Google បានប្រកាសថាវីដេអូ 360 ដឺក្រេ របស់ YouTube កំពុងមកដល់ក្នុងពេលឆាប់ៗនេះ លើសពីស្មាតហ្វូននិង web browsers ជាលើកដំបូង។ អ្នកចាត់ការទូទៅរបស់ គេហទំព័រ YouTube ឈ្មោះ Sarah Ali បាននិយាយថា វាមិនមែនគ្រាន់តែគិតលើទំហំអេក្រង់នោះទេ ចំពោះវីដេអូ 360 ដឺក្រេនេះ។

ក្រុមហ៊ុន Google បាននិយាយថា feature ថ្មីនេះនឹងចេញក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះសំរាប់ Android TV PlayStation 4 និង Xbox One ព្រមទាំងទូរទស្សន៍ 4K ស៊េរីឆ្នាំ 2017 របស់ក្រុមហ៊ុន LG និង Samsung ។

នៅពេលយើងមើលវីដេអូជាលក្ខណៈ 360 ដឺក្រេនេះ យើងនឹងមានអារម្មណ៍ប្លែក ត្រជាក់ភ្នែកជាងមើលវីដេអូលក្ខណៈធម្មតា ពីព្រោះវាមើលទៅពេញអេក្រង់ និងច្បាស់ល្អ បើទោះជាមើលក្នុងស្មាតហ្វូន និង តាមឧបករណ៍ផ្សេងៗក្រៅពីទូរទស្សន៍ក៏ដោយ ៕ ហេង លក្ខិណា


ចែករំលែក៖