ព័ត៌មានទាន់ហេតុការណ៍៖

ញាក់សាច់! គ្រឿងញៀនជាង៥០គីឡូក្រាមត្រូវបានបង្ក្រាប​ពីយប់មិញនៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនប្រភេទមេតំហ្វាតាមីន ហេរ៉ូអ៊ីន និងប្រភេទថ្នាំគ្រាប់ជាច្រើនម៉ឺនគ្រាប់ ជាបឋមមានចំនួនជាង៥០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ច​ មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ឆែកឆេរ រកឃើញកាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នៅលំនៅឋានមួយកន្លែង ស្ថិត​ទល់មុខវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ពុំទាន់មានប្រភព​ច្បាស់ការណ៍នៅឡើយទេចំពោះការឆែកឆេរនេះ មានគ្រឿងញៀនចំនួនប៉ុន្មានគីឡូក្រាម ហើយ​ត្រូវបានឃាត់ខ្លួនជនសង្ស័យប៉ុន្មាននាក់ ខណៈសមត្ថកិច្ច​កំពុង​បន្តនីតិវិធី រកនូវមុខសញ្ញាក្រុមជនពាក់ព័ន្ធ​ ៕ តុង សីហា

 


ចែករំលែក៖