ខេត្តរតនគិរី៖ មុននេះបន្តិចនាវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ ឈ្មួញឈើដ៏ល្បីឈ្មោះ(វ៉ៃ)ប្រចាំ
ខេត្តរតនគរីកំពុងប្រើកម្មករលើកឈើប្រណីតដាក់លើឡានកូរ៉េចំណុះ៥តោនរួចមួយឡានហើយ និងបន្តលើកដាក់មួយឡានទៀតអោយអស់ក្នុងយប់នេះ ដើម្បីដឹកចេញទៅវៀតណាមតាមច្រកអូរយ៉ាដាវ ខណះយប់ម្សិលមិញចេញទៅវៀតណាមបានដ៏រលូនរួចហើយនោះ។
ពេលនេះឈើដែលលើកដាក់ឡានបានមួយគ្រឿងប្រហែល២០ម៉ែត្រគូប និងកំពុងលើកឈើដាក់មួយឡានទៀតគឺស្ថិតនៅចំណុចក្របីជ្រុំ ស្រុកកូនមុំ ប៉ុន្តែឈ្មួញរូបនេះបានចាត់ចែងលុយកាក់ដល់សមត្ថកិច្ច និងជំនាញពាក់ព័ន្ធអស់ហើយ ទើបហ៊ានលើកឈើដោយគ្មានការលាក់លៀមទាល់តែសោះ។ ឈើទាំងនោះសរុបមិនតិចជាង៤០ម៉ែត្រគូបឡើយ តែសមត្ថកិច្ច និងជំនាញពាក់ព័ន្ធនៅខេត្តរតនគិរីក៏កំពុងស្រក់ទឹកមាត់និងជំនួញឈើល្មើសច្បាប់នេះដែរ ព្រោះជាប្រយោជន៍ឆ្នាំងបាយ ដូច្នេះឈើឈ្មួញឈ្មោះ(វ៉ៃ)ចតឡានយ៉ាងសុខសាន្តនៅចំណុចក្របីជ្រុំត្រៀមចេញវៀតណាមតាមច្រកអូរយ៉ាដាវ៕ ល័ក្ម្សុី