ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថព័ទ្ធព្រៃបន្ទាប់ពីក្រុមអារឈើព័ទ្ធវាយកម្លាំងចុះស្រាវជ្រាវ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងស្រាវជ្រាវ និងបង្រ្កាបបទល្មើសធនធានធម្មជាត់កងរាជអារវុធហត្ថលើផ្ទៃប្រទេស ត្រូវបានក្រុមអ្នកអារឈើព័ទ្ធវាយ និងយកដុំថ្មគប់សំណាងល្អរត់គេចខ្លួនរួច ខណៈកំពុងបន្លំខ្លួនជាមួយពលរដ្ឋចុះស្រាវជ្រាវបទល្មើដធនធានធម្មជាតិ នាំឲ្យកងកម្លាំងប្រដាប់អាវុធកងរាជអាវុធហត្ថច្រើននាក់ដាក់ពង្រាយកម្លាំងតាមមាត់ព្រៃ ដើម្បីត្រៀមបង្រ្កាបនៅថ្ងៃទី២១ ខែឧសភា ។

ប្រតិបត្តិការខាងលើនេះ កើតឡើងនារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ក្នុងព្រៃភ្នំត្រង់ចំណុចស្ទឹងអន្លង់ឃូត ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពរាយការណ៍នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នេះថា មានកម្លាំងស្រាវជ្រាវ និងបង្រ្កាបបទល្មើសធនធានធម្មជាតិកងរាជអារវុធហត្ថលើផ្ទៃប្រទេសចំនួន ០១នាក់ បានបន្លំខ្លួនជាមួយប្រជាពលរដ្ឋដើម្បីចូលព្រៃរុករកបទល្មើស គ្រានោះក៍បានប្រទះឃើញសកម្មភាពក្រុមប្រព្រិត្តបទល្មើសជាក់ស្តែង កំពុងធ្វើសកម្មភាពអារប្តួលរលំ និងអារច្រៀកច្រើនកន្លែង ខណៈនោះក៏បានថតផ្តិតយករូបភាពជាក់ស្តែង ទើបធ្វើឲ្យក្រុមអារឈើប្រតិកម្មព័ទវាយ និងយកដុំថ្មគប់ ធ្វើកម្លាំងស្រាវជ្រាវ និងបង្រ្កាបរួមទាំងពលរដ្ឋចំនួន ០៣នាក់ទៀតបានរត់គេចខ្លួនស្ទើរតែមិនរួច ទើបមានសេចក្តីរាយការណ៍ហើយប្រតិកម្មដល់កងកម្លាំងកងរាជអារវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងលើផ្ទៃប្រទេស ចុះដាក់ពង្រាយកម្លាំងតាមមាត់ព្រៃដើម្បីត្រៀមបង្រ្កាប ៕ ប៉ឹម ពិន

 


ចែករំលែក៖