ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុស ១៣ឆ្នាំម្នាក់សាកថ្មទូរស័ព្ទបណ្តើរ ដោតកាសស្តាប់បទចំរៀងបណ្តើរបណ្តាលឲ្យឆ្លងចរន្តឆក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ កំពុងសាកថ្មទូរស័ព្ទបណ្តើរ ដោតកាសស្តាប់បទចំរៀងបណ្តើរ បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់រងរបួសធ្ងន់ ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះយកទៅកប់ដីខ្សាច់នៅតែមិនដឹងខ្លួន ក៏ដឹកបញ្ជូនតាមរ៉ឺម៉កម៉ូតូកង់បីទៅសង្រ្គោះនៅមន្ទីពេទ្យឯកជនទាន់ពេលវេលា ។

ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចតូបលក់បាយ មុខរោងចក្រកាត់ដេរ មួយកន្លែង យីហោ (ព្រីនឆយ) នៅតាមបណ្តោយផ្លូវលេខ៥៩៨ ក្រុម៨ ភូមិខ(១) សង្កាត់ច្រាំចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​

ក្មេងប្រុសរងគ្រោះមានឈ្មោះ ណៃ សំណាង អាយុ ១៣ឆ្នាំ មុខរបរ ជាសិស្សថ្នាក់ទី៦ នៅសាលាវិទ្យាល័យ ជា ស៊ីមចំរើនរដ្ឋ ស្នាក់នៅនៅតាមបណ្តោយផ្លូវលេខ៥៩៨ ក្រុម៨ ភូមិខ(១) សង្កាត់ច្រាំចំរេះ២ ខណ្ឌឫស្សីកែវ។

តាមប្រពព័ត៌មានពីកន្លេងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញក្មេងរងគ្រោះយកឆ្នាំងសាកទូរស័ព្ទមកដោតចូលក្នុងព្រីភ្លើង រួចយកខ្សែរសាកថ្មដោតបញ្ចូលទូរស័ព្ទម៉ាក សាំស៊ុង រួចក៏យកកាសដោតចូលទៅទូរស័ព្ទហើយបើកបទចំរៀងស្តាប់បណ្តើរបណ្តាលឲ្យចរន្តអគ្គិសនីឆ្លងឆក់ប្រកាច់សន្លប់ស្តូកស្តឹងចេញឈាមតាមម៉ាត់ ។ ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះជួយសែងយកទៅកប់ក្នុងគំនរដីខ្សាច់រយៈពេលកន្លះម៉ោង នៅតែមិនដឹងខ្លួនក៏បានហៅរឺម៉កម៉ូតូកង់បីដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេត្យឯកជន មួយកន្លែងដែលនៅក្បែរនោះ​។​

ប្រភពបានបន្តថា បន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យ ត្រូវបានក្រុមគ្រូពេទ្យជួយធ្វើចរនាចង្វាក់បេះដូងរយៈពេលជិតកន្លះម៉ោង ទើបក្មេងរងគ្រោះដឹងខ្លួន ហើយក្រុមគ្រូពេទ្យបានប្រាប់ថា កាលពីរខែមុនធ្លាប់ឆក់ម្តងរួចមកហើយ គិតទៅក្មេងរងគ្រោះបានឆក់លើកនេះជាលើកទី២ហើយ តែត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលាទាំង ២លើក ៕ អារុណរះ


ចែករំលែក៖