ខេត្តកណ្ដាល៖ បុរសម្នាក់ ត្រូវបានសាលាដំបូងខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៣ ខែឧសភា បើកសវនាការបទល្មើសរំលោភសេពសន្ថវៈលើស្ត្រីមេម៉ាយ ។
សវនាការនេះ ដឹកនាំដោយលោក សាយ សម្ផស្សសេរី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក គឹម ម៉េង លោក ទី សំណាង ជាសមាជិក និង លោកស្រី ស៊ូ សុជាតា ជាតំណាងអយ្យការ ។
អនុរក្សពន្ធនាគារ ថ្លែងថា ជនជាប់ចោទឈ្មោះ ឃឹម ម៉ៅ អាយុ៣៣ឆ្នាំ ជាប់ចោទពីបទ”រំលោភសេពសន្ថវៈ” ប្រព្រឹត្តនៅភូមិតាគាត់លិច ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ តាមមាត្រា២៣៩នៃក្រមព្រហ្មទណ្ឌ ។ ខណៈនេះ សវនាការកំពុងបន្តនៅឡើយ ៕ ចេស្តា