ខេត្តសៀមរាប៖ សមត្ថកិច្ចឃាត់ខ្លួនបានក្រុមញៀនថ្នាំ១២នាក់ បញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីសួរនាំ ។ កិច្ចសហប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿនញៀននេះ ធ្វើឡើងរយៈពេល២ថ្ងៃ គឺ ចាប់ពីថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០១៧ស្ថិតនៅ ចំណុច ស្រុកប្រាសាទបាគង និង ក្នុងក្រុង/ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចជំនាញខេត្តបានប្រាប់ថា ជនសង្ស័យដែលកម្លាំងការិយាល័យជំនាញឃាត់ខ្លួនបាន១២នាក់ ៈ
ទី១/ឈ្មោះ វ៉ាន់ សុប៊ុន ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរគ្មានទីលំនៅ ភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ចាត់ចែង)
ទី២/ ឈ្មោះ ឡាយ លេន ភេទប្រុស អាយុ២៣ឆ្នាំមុខរបរគ្មាន ទីលំនៅភូមិភ្នំដី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប
ទី៣/ ឈ្មោះ ឃឿម ធ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរគ្មានទីលំនៅភូមិតាចេក សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប (ចាត់ចែង)
ទី៤/ ឈ្មោះ ជឿន ដែន ភេទប្រុសអាយុ១៧៦ឆ្នាំ មុខរបរគ្មានទីលំនៅ ភូមិធ្លកអណ្តូង សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀមរាប (ចាត់ចែង)
ទី៥/ឈ្មោះ សេន សោភ័ណ ភេទប្រុស អាយុ១៥ឆ្នាំមុខរបរគ្មាន ទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប (ចាត់ចែង
ទី៦/ ឈ្មោះ អាច អន ភេទប្រុស អាយុ២៣ឆ្នាំមុខរបរគ្មានទីលំនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុង ខេត្តសៀមរាប (ចាត់ចែង)
ទី៧/ ឈ្មោះ លួន កេតុរា ភេទប្រុសអាយុ២០ឆ្នាំមុខរបរជាងភ្លើងទីលំនៅភូមិក្រវ៉ាន់សង្កាត់នគរធំ ក្រុង ខេត្តសៀមរាប (ចាត់ចែង)
ទី៨/ ឈ្មោះ ហួត ស្រស់ ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅខេត្តបន្ទាយមានជ័យ(ចាត់ចែង)
ទី៩ /ឈ្មោះ សម្បត្តិ វន្នី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងឈើ ទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប (ប្រើប្រាស់)
ទី១០/ ឈ្មោះ អ៊ុំ ឡៃប៉ ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប(ប្រើប្រាស់)
ទី១១/ ឈ្មោះ សៅ សុសេរី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរគ្មានទីលំនៅ ភូមិវត្តដំណាក់ សង្កាតសាលាកំរើក ក្រុង ខេត្តសៀមរាប
ទី១២/ ឈ្មោះ រស់ ដារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ទីលំនៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (ប្រើប្រាស់)ទាំង១២នាកមានសារធាតុញៀននៅក្នុងខ្លួន ។
ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនបានដកហូត: ទូរស័ព្ទដៃ១២គ្រឿង និង ម៉ូតូ០៧គ្រឿង និង ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង១២នាក់ ក្នុងនោះ៤នាក់ ត្រូវបានសមត្ថកិច្ចបញ្ចូនទៅ មជ្ឈមណ្ឌលអប់រំនិងបន្សាបគ្រឿងញៀន ដែលមានទីតាំងស្ថិតនៅផ្លូវទៅបារាយណ៍ទឹកថ្លា ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប។
ចំណែកជនសង្ស័យ ៨នាក់ និង វត្ថុតាង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការទៅតាមច្បាប់៕ ប៊ុន រិទ្ធី