ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថបង្ក្រាបគ្រឿងញៀនពីរករណីផ្សេងគ្នា ឃាត់ខ្លួនខ្មែរម្នាក់ ឡាវម្នាក់ ជាមួយនឹងគ្រឿងញៀន(WY)៦០០០គ្រាប់ និងម៉ាទឹកកកជិត១គីឡូក្រាម

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កម្លាំងអាវុធហត្ដខេត្ត បានបើកប្រតិបត្តិការដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធខេត្ត និងមានការសម្របសម្រួលពីលោក ច្រឹង ខ្មៅ ព្រះរាអាជ្ញា អមសាលាដំបូងខេត្ត ចុះបង្ក្រាបគ្រឿងញៀនពីរករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យឡាវម្នាក់ ខ្មែរម្នាក់ និងអាវុធឆ្នៃមួយដើមរួមជាមួយគ្រឿងញៀន(WY) គ្រាប់ចំនួន៣០កញ្ចប់ស្មើ និង៦០០០គ្រាប់ និង(ម៉ាទឹកកក)មួយកញ្ចប់ធំស្មើ និង៩៧៨.6ក្រាម ។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទាំង២ករណីខាងលើនេះ មួយករណីបង្ក្រាបកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក និងមួយករណីទៀតបង្ក្រាបនៅវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ជនជាតិខ្មែរចំណុចផ្លូវលំបំបែកចូលបក្សីមេគង្គ ប្រមាណមួយគីឡូក្រាម ស្ថិតក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

ចំណែកករណីទី២ជនជាតិឡាវបង្ក្រាប នៅចំណុចភូមិអូរស្វាយ ឃុំអូរស្វាយស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធខេត្តបានឱ្យដឹងថា៖ ជនសង្ស័យដែលអាវុធហត្ថឃាត់ខ្លួនខ្មែរម្នាក់ឡាវម្នាក់ពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញៀនខាងលើមានឈ្មោះសេង ទន់ភេទប្រុសអាយុ៤៣ឆ្នាំ(ខ្មែរ) មានទីលំនៅក្នុងភូមិថ្នី សង្កាត់សមគ្គី ក្រុង ខេត្តស្ទឹងត្រែង ។ ចំណែកជនជាតិឡាវមានឈ្មោះឡា វ៉ាន់ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិសនវ៉ាន់សៃ ស្រុកមឿនប៉ាក់កាឌីន ខេត្តបូរីខាំសៃ ប្រទេសឡាវ។

លោកមេបញ្ជាការបានបន្តទៀតថា ក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថតែងតែស៊ើបអង្កេតស្រាវជ្រាវ និងតាមប្រម៉ាញ់មុខសញ្ញាដែលពាក់ព័ន្ធ ក្នុងករណីជួញដូរគ្រឿងញៀន ។ ក្រោយពីបានចុះស៊ើបអង្កេតយ៉ាងយូរ កម្លាំងរបស់លោកបានដឹងពីមុខសញ្ញាជនសង្ស័យទាំងពីរខាងលើ ទើបស្នើសុំទៅព្រះរាអាជ្ញា ចុះបង្ក្រាប និងឃាត់ជនសង្ស័យឡាវ ខ្មែរ ទាំង២នាក់នេះ។

លោកមេបញ្ជាការបន្តទៀតថា ក្រោយឆែកឆេរទៅលើជនសង្ស័យទាំង២នាក់ខាងលើ ជនជាតិខ្មែរសមត្ថកិច្ចបានរកឃើញគ្រឿងញៀនមួយថង់ធំក្នុងនោះមាន៣០កញ្ចប់តូចក្នុងមួយកញ្ចប់តូចមានប្រភេទថ្នាំមេតំហ្វេតាមីនចំនួន២០០ប្រភេទ ថ្នាំញៀន(WY)ចំនួន៦០០០គ្រាប់ និងបានរកឃើញកាំភ្លើងឆ្នៃមួយដើម ដែលជនសង្ស័យយកទៅលាក់ក្នុងគុម្ពឫស្សី។

ចំណែកជនជាតិឡាវម្នាក់ទៀតសមត្ថកិច្ចរកឃើញគ្រឿងញៀនមួយកញ្ចប់ធំប្រភេទ(ម៉ាទឹកកក)មានចំនួន៩៧៨.៦ក្រាមនិងបាននាំខ្លួនជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងបញ្ចូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសាកសួរ និងធ្វើតេស្តិ៍រកសារធាតុញៀន ។

គ្រឿងញៀនទាំងពីប្រភេទ(ICE)ហៅថា ម៉ាទឹកកកនិងប្រភេទ(WY)គ្រាប់ត្រូវបានធ្វើតេស្តបឋម ចំពោះមុខជនសង្ស័យជនជាតិឡាវ និងជនជាតិខ្មែររកឃើញថា ពិតជាមានសាធាតុញៀនពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខ្មែរ ឡាវទាំង២នាក់រួមនឹងវត្ថុតាងគ្រឿងញៀនខុសច្បាប់ ខាងលើកំពុងរក្សាទុកនៅទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីរៀបកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តចាត់តាមច្បាប់៕ មាស សុផាត


ចែករំលែក៖