ម៉ូនីទ័ររាងកោងពិតជាអស្ចារ្យសម្រាប់ការលេងហ្គេម។ ក្រុមហ៊ុន Acer បានបង្កើតវាយូរមកហើយ តាំងតែពីឆ្នាំ 2015 នោះគឺ Predator Z35 35 អុីញ ។ ឥឡូវនេះក្រុមហ៊ុននេះបានប្រកាសម៉ូនីទ័រពី Predator Z35P របស់ខ្លួនដែលទើបតែកែតំរូវអោយមាន resolution ប្រសើរជាងមុន ដូចដែលបានប្រទះឃើញជាលើកដំបូងដោយ AnandTech ។
ម៉ូនីទ័រ Predator Z35P ថ្មីនេះមានទំហំ 35 អុីញដដែលជាមួយនឹងអេក្រង់រាងកោង ប៉ុន្តែរង្វាស់របស់វាមិនគួរឱ្យជឿនោះមាន 3440 x 1440 resolution ឡើងដល់ 2560 × 1080 នៃ predecessor របស់វា។ ម៉ូនីទ័រ Predator Z35P ថ្មីនេះមានការរចនាភាសារាងបន្ថយនិងស្ដើងជាងមុនបន្តិច ដែលជាជំហរតូចលាយចម្រុះជាមួយប្លាស្ទិចពណ៌ក្រហមនេះ។
លក្ខណៈពិសេសទាំងអស់នេះធ្វើឱ្យ Z35P ដូចគ្នាទៅនឹងការលេងហ្គេមដ៏អស្ចារ្យមានដូចជា ពេលវេលាឆ្លើយតប 4-មិល្លីវិនាទី, 300 nit ពន្លឺអតិបរមា និង support G-Sync technology របស់ Nvidia ។ ការធ្លាក់ចុះតែមួយគត់គឺ refresh rate ដែលត្រូវបានកំណត់ទៅ 100 ហឺតដោយលំនាំដើម។ ហើយខណៈពេលដែល Central TFT បានរាយការណ៍ថាអ្នកប្រើប្រាស់អាច Overclock ទៅ 100 ហឺតប្រសិនបើគេចង់បាន វានៅតែទាបជាង 200 ហឺតដែល original Z35 អាចជោគជ័យ។ឥឡូវនេះម៉ូនីទ័រ Predator Z35P ថ្មីនេះអាចធ្វើការកម្មង់បានហើយពីវេបសាយ Amazon ក្នុងតំលៃ $1,099.99 ជាមួយនឹងការដឹកជញ្ជូនក្នុងរយះពេលពីមួយទៅបីសប្តាហ៍ ៕ ហេង លក្ខិណា