ព័ត៌មានទាន់ហេតុការណ៍៖

ប្រុស ស្រី៥នាក់រងរបួសធ្ងន់ ស្រាល ដោយសារគ្រោះថ្នាក់ចរាចរមួយបង្កដោយខ្លួនឯង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មនុស្សប្រុស ស្រី៥នាក់បានរងរបួសធ្ងន់ ស្រាល ដោយសារគ្រោះថ្នាក់ចរាចរមួយកើតឡើង ដែលបង្កដោយខ្លួនឯង ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង២០និង២០នាទី ថ្ងៃ២៦ ខែឧសភា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦៨.១៦៩ ស្ថិតនៅភូមិ តានៃ ឃុំ ជើងគោ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។

រថយន្តមានទិសដៅ ពីភ្នំពេញទៅខេត្តព្រះសីហនុ ម៉ាក ហ៊ី យាន់ដាយ ពណ៌ស ពីរតោនកន្លះ ស្លាក់លេខ ភ្នំពេញ ៣A៨៤៩២ ដឹកអុស(អ្នក់បើកបររត់គិចខ្លួនបាត់) ។

អ្នក់រួមដំណើរចំនួន៥នាក់រងរបួស៖

១.ឈ្មោះ ណែត នេ ភេទ ប្រុស អាយុ ២០ មុខរបរកម្មករ មានទីលំនៅ ភូមិ ត្រពាំង កំណប់ ឃុំ ដំបូកខ្ពស់ ស្រុកអង្គជយ័ ខេត្ត កំពត(រងរបួសធ្ងន់)

២.ឈ្មោះ ជា ហៀង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិ អន្លង់ ក្រពើ ឃុំ ជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រងរបួសធ្ងន់)

៣.ឈ្មោះ ប្រុញ សុខុម ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិ ត្រពាំងរៀន ឃុំ មានរិទ្ធ ស្រុកដង់ទុង ខេត្ត កំពត (របួសស្រាល)

៤.ឈ្មោះ ជួន ចេត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិ ពញាអង្គរ ឃុំវត្តអង្គខាងជើង ស្រុកទូកមាស ខេត្ត កំពត(របួសស្រាល)

៥.ឈ្មោះ ជិន ជួន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិត្រពាំងកំណប់ ឃុំដំបូកខ្ពស់ ស្រុកអង្គជយ័ ខេត្ត កំពត(របួសស្រាល)

លុះមកដល់ចំនុចកើតហេតុរថយន្តមានល្បឿនលឿនផ្លូវកោងរថយន្តវេចង្កូតក្រឡាប់មកខាងឆ្វេងដៃ ។

ចំណែកជនរងគ្រោះត្រូវបានជួយសង្គ្រោះទៅមន្ទីរពេទ្រ ឯកជនវាលរេញ ។ រីឯ រថយន្ត ត្រូវបានប៉ូលិស ចរាចរស្រុកព្រៃនប់យកទៅរក្សាទុក្ខដើម្បីរង់ចាំដោះស្រាយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖