ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសអាសន្នធំហើយ សត្វគោក្របី​កើតជំងឺ ងាប់អស់ជាច្រើនក្បាលត្រូវឈ្មួញកាប់សាច់លក់តាមទីផ្សារក្នុងខេត្តកំពង់ធំ​ មិនខ្វល់កើតជំងឺឆ្លង់ដល់ប្រជាពលរដ្ន

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ចូរបងប្អូនប្រជាពលរដ្នក្នុងខេត្តកំពង់ធំ ប្រយ័ត្នឆ្លង់ជំងឺ សាទឹក ពីសត្វគោក្របី ដែលកំពុងតែមានជំងឺ ងាប់អស់ជាច្រើនក្បាលនៅភូមិច្រម៉ាស ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ​ដោយប៉ុន្មានថ្ងៃនេះ ត្រូវបានឈ្មួញរកស៊ីគោក្របីមួយចំនួន ឃុបឃិតជាមួយមន្ត្រីពុករលួយមួយចំនួនតូច កាប់យកសាច់មានជំងឺទាំងនោះ យកមកលក់នៅទីផ្សារនានាក្នុងខេត្តកំពង់ធំ មិនខ្វល់ពីសុខភាពប្រជាពលរដ្ននិងគ្មាន់ការបង្ក្រាប និងទប់ស្កាត់នៅឡើយ។

បើតាមការឲ្យដឹងពី លោកមេភូមិច្រម៉ាសបានឲ្យដឹងថា ចាប់តាំងពីថ្ងៃ ២០ មកដល់២៨ ខែ ឧសភា ឆ្នាំ២០១៧នេះ មានសត្វគោ ក្របី បានងាប់ជាបន្ដបន្ទាប់ ក្នុងនោះមាន សត្វគោ ៦ ក្បាល សត្វក្របីចំនួន ២០ ក្បាល និងសត្វដែលកំពុងមានជំងឺត្រូវបានឈ្មួញកាប់សាច់លក់ចេញអស់ចំនួន ៣៥ ក្បាលហើយ ។

លោកមេភូមិបាននិយាយបន្តទៀតថា អ្នកមកប្រមូលទិញសត្វឈឺនិងងាប់ទាំអស់នេះជាឈ្មួញរកស៊ីគោក្របី មកពី ភូមិកំពង់ក្របៅ បានមកសហការជាមួយនឹងឈ្មួញដុះស្លែម្នាក់ប្រចាំស្រុកប្រាសាទសំបូរណ៍ ដែលគេស្គាលឈ្មោះ ហ៊ុន ថាន រស់នៅភូមិត្រពាំងជ្រូក ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលធ្លាប់ ល្បី តៗគ្នា ខាងទិញគោកក្របីដែលងាប់ កាប់ យកសាច់ទៅលកនៅទីរួមខេត្ត ។

លោក ខៀវ ប៉ាង អភិបាលស្រុកប្រាសាទសំបូរ បានប្រាប់ក្នុងកិច្ចសម្ភាសថា​ សត្វគោ ក្របី ពិតជាមានងាប់មែនដោយងាប់ចាប់តាំងពីថ្ងៃទី២១ ខែឧសភាមកម្ល៉េះ កាលណោះគ្មានអ្នកណារាយការណ៍មកទេ លុះដឹងដំណឹងនេះ ក្រោយមកលោកបានឲ្យពេទ្យសត្វចុះទៅមើល តែរហូតមកដល់ថ្ងៃទី​២៩ ខែឧសភា ហាក់ដូចជាស្ងប់ស្ងាត់វិញ ។

លោក ចាន់បញ្ញាវ័ន្ដ មន្ដ្រីពេទ្យ សត្វខេត្តកំពង់ធំ​បានឆ្លើយក្នុងកិច្ចសម្ភាសថា​ លោកបាន យកចិត្តទុកដាក់ណាស់ចំពោះ​សុខភាពប្រជាពលរដ្ន ហើយប៉ុន្មានថ្ងៃមុន លោកបានចុះមកពិនិត្យជំងឺទាំងនេះ រួចរាល់ហើយ ព្រមទាំងបានណែនាំដល់អ្នកភូមិឲ្យចិញ្ចើមសត្វ ចងខ្សែឲ្យបានត្រឹមត្រូវ កុំចិញ្ចឹម លែង​​ តែអ្នកភូមិមិនសូវសហការជាមួយមន្រ្ដីជំនាញទេ រាល់ការធ្វើវ៉ាកសាំងម្ដងៗ ​គោ ក្របីផ្អើល មិនអាចចាក់បានទេ លុះ​មានជំងឺផ្ទុះ​ឡើង ទើបនាំគ្នា ភ័យ ។

លោកក៏បានបន្ដថា​ លោកកំពុងតែពង្រឹងមន្រ្ដី​នៅតាម សត្វឃាតដ្ឋាននានាថា ប្រសិនបើមានសត្វងាប់យកចូលក្នុង សត្វឃាតដ្ឋាន នោះគឺត្រូវតែចាប់ មិនឲ្យកាប់យកសាច់ទៅ ចរាចរណ៍ក្នុងទីផ្សារឡើយ​ ហើយពាក់ព័ន្ធនឹង សត្វងាប់ទាំងនេះអ្នកភូមិ ត្រូវការកំរៃ ខ្លះ ចំណែកឈ្មួ​ញ​ក៏សំរុកទិញ​សត្វទាំងនេះដែរ​ ដែលយើងពុំអាច ទប់ស្កាត់បាន។

លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍​ក្នុងកិច្ចសម្ភាសថា​ លោកនឹងពិនិត្យមើលជុំវិញ ករណីសត្វគោ ក្របី ដែល ងាប់ និងកំពុងឈឺ ត្រូវបានឈ្មួញ​កាប់យកសាច់លក់ ដើម្បី​ការពារ សុខភាពបងប្អូន និងប្រជាពលរដ្ន ។ ទោះយ៉ាងណា​ក៏ដោយប្រជាពលរដ្នសំដែង ភាពភ័យខ្លាច យ៉ាងខ្លាំងចំពោះការយកសាច់សត្វដែលងាប់ និងមានជំងឺមកបរិភោគ ហើយក៏បានសំណូមពរដល់អភិបាលខេត្ត សុំឲ្យចាត់វិធានការចំពោះឈ្មួញ ដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីសុខភាពប្រជាពលរដ្ន និងចាត់វិធានការក្ដៅលើមន្ត្រីដែលឃុបឃឹត តែងតែធ្វើរបាយការណ៍ ក្បត់និងសកម្មភាពជាក់ស្តែងនៅក្នុងស្រុកប្រាសាទសំបូរណ៍ទាំងនេះផង៕ ប៊ុន រិទ្ធី​


ចែករំលែក៖