ខេត្តកណ្តាល៖ ស្ត្រីម្នាក់ ដោយសារទ្រាំនឹងទង្វើប្តីលែងបាន ក៏រត់ទៅទិញថ្នាំបំពុលកណ្តុរផឹក ដើម្បីបញ្ចប់ជីវិត តែជីវិតថ្លៃត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។
ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងផ្ទះស្ត្រីរង គ្រោះ ស្ថិតនៅភូមិជ្រោយមេត្រីលើ ឃុំ ឫស្សីជ្រោយ ស្រុកមុខកំពូល ។
ស្ត្រីរងគ្រោះឈ្មោះ ឡោះ រ៉ហានី អាយុ៣១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានប្ដីឈ្មោះ កូប យូសុះ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ អ៊ិស្លាម រស់នៅភូមិកើតហេតុ។
អ្នករស់ក្បែរខាងបង្ហើបឲ្យដឹងថា កន្លង មកប្ដីស្ត្រីរងគ្រោះធ្លាប់ប្រើប្រាស់គ្រឿង ញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារវាយ ប្រពន្ធច្រើនលើកច្រើនសាមកហើយ។ លុះមកដល់ថ្ងៃខាងលើជនសង្ស័យជាប្ដី បានឈ្លោះប្រកែកជាមួយប្រពន្ធរឿងប្រើ កូនបោកខោអាវ ហើយប្រពន្ធបានដៀល ត្មះប្ដីផងដែរ។ ភ្លាមនោះប្ដីបានស្ទុះទៅទាត់ កាតូទឹកបណ្តាលឲ្យផ្លោងត្រូវប្រពន្ធចំភ្លៅ ហើយប្រពន្ធបានយកកាតូទឹកគប់ទៅវិញ ស្រាប់តែប្តីបានស្ទុះទៅទះ២កំផ្លៀង ហើយ ប្ដីបានគេចខ្លួនមកក្រោយផ្ទះបាយតែ ម្តង។ ចំណែកប្រពន្ធបានរត់មកប្តឹងឈ្មោះ ទ្រេះ កូប(ព្រឹទ្ធាចារ្យក្នុងភូមិ) ក្រោយពីប្តឹង រួចស្រ្តីជាប្រពន្ធបានទៅផ្សារទិញថ្នាំកណ្តុរ ៣កញ្ចប់មកផ្ទះ ហើយអង្គុយផឹកតែពេល នោះប្តីឃើញបានស្ទុះទៅយកកែវចេញ។ តែប្រពន្ធបានផឹកថ្នាំចូលក្នុងពោះបាត់ ទៅហើយ បន្ទាប់មកត្រូវបងប្អូនដឹកស្ត្រីរងគ្រោះទៅមន្ទីរពេទ្យកម្ពុជា-គុយវ៉ែតព្រែក អញ្ចាញ ដើម្បីលាងក្រពះបានទាន់ពេល។
ចំណែកជនសង្ស័យជាប្ដីត្រូវសមត្ថកិច្ច ឃាត់ខ្លួនទៅសួរនាំនៅប៉ុស្តិ៍ឫស្សីជ្រោយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕ សហការី