ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូFiNoបុករម៉កកង់៣បណ្តាលឲ្យក្រឡាប់ផ្ងារជើងរងរបួសធ្ងន់ និងស្រាល

ចែករំលែក៖

ភ្នំពេញៈ ម៉ូតូ FiNo បុករម៉កកង់៣បណ្តាលឲ្យក្រឡាប់ផ្ងារជើងរងរបួសធ្ងន់ និងស្រាល។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ។

នារីរងគ្រោះបែកក្បាល និងបាក់ដៃស្តាំរបួសធ្ងន់ ឈ្មោះ អាត ស្រីលីន អាយុ២៥ឆ្នាំ មុខរបរគណនេយ្យនៅក្រុមហ៊ុនសុីម៉ាត ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ខសែនសុខ បើកបរដោយម៉ូតូ ម៉ាក FiNO មានស្លាកលេខ ភ្នំពេញ ១:BB ០៥៣៩ បើកបរពីលិចទៅកើត អ្នកបើករ៉ីម៉កកង់បី ឈ្មោះ ចុន វិរះ អាយុ៣១ឆ្នាំ មុខរបរអ្នករត់រ៉ីម៉កកង់៣ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ខសែនសុខ បើករ៉ីម៉កដែលមានស្លាកលេខ ភ្នំពេញ ១AJ ១៧០៣ ដោយបើកបរដឹកអ្នកដំណើរនៅក្នុងនោះ៤នាក់ ធ្វើដំណើរពីកើតទៅលិច ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

តាមប្រភពនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ម៉ូតូរ៉ីម៉កបើកបរដឹកភ្ញៀវពីកើតទៅលិចក្នុងល្បឿនយឺតៗ ដោយកន្លែងនោះជាផ្លូវកោងមកដល់កន្លែងកើតហេតុ បានឃើញម៉ូតូមួយគ្រឿងម៉ាក FiNO ដែលមានពណ៌សលាយក្រហម បើកបរដោយនារីម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នាក្នុងល្បឿនមធ្យម តែមិនដឹងថា យ៉ាងមិចទេ ស្រាប់តែម៉ូតូនោះលឿងល្បឿនមកបុកជាមួយរ៉ីម៉កកង់បីចំពីខាងមុខពេញទំហឹងបណ្តាលឲ្យនារីបើកម៉ូតូនោះបោកផ្ទប់ទៅនឹងរ៉ីម៉កនោះពេញទំហឹង បណ្តាលឲ្យបាក់ដៃខាងស្តាំ និងបែកក្បាលរបួសធ្ងន់ ចំណែកអ្នកបើករ៉ីម៉កបានលោតចេញទាន់ រងរបួសស្រាល ចំណែករ៉ីម៉កបានក្រឡាប់ផ្ងារជើងហើយភ្លាមៗនោះបានហៅរថយន្តសង្គ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យហុងហាក់។

ក្រោយពីកើតហេតរួចសម្ថកិច្ចចរាចរណ៍បានចុះទៅដល់កន្លែងដើម្បីវាស់វែង និងយកម៉ូតូទាំង២យកទៅរក្សាទុកនៅអធិកាដ្ឋានខណ្ខមានជ័យ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ តុង សីហា


ចែករំលែក៖