ព័ត៌មានទាន់ហេតុការណ៍៖

ប្រុស ស្រី ៣នាក់ ត្រូវកម្លាំងព្រហ្មទណ្ឌខណ្ឌចំការមនសហការនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ ឃាត់ខ្លួនសង្ស័យរក្សាទុកសារធាតុញៀន៨កូនកញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ១៣ ខែមិថុនាឆ្នាំ២០១៧ នៅវេលាម៉ោង ១២ និង ១០ នាទី កម្លាំងព្រហ្មទណ្ឌខណ្ឌចំការមនសហការនគរបាលប៉ុស្តិរដ្ឋបាលផ្សារដើមថ្កូវ បានឃាត់ខ្លួនជនសង្សយ័ចំនួន៣ នាក់ រក្សាទុកសារធាតុញៀន៨ កូនកញ្ចប់ រួមនឹងដាវ កាំបិត ឧបករណ៍ជក់ នៅចំណុចផ្ទះគ្មានលេខ ច្រកចូលឌឿងហែម ក្រោយក្រុមហ៊ុនឃ្យូប៊ី (០១៣) ផ្លូវ ព្រះមុនីវង្ស ក្រុមទី ៣២ ភុមិ ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ១ -ឈ្មោះ សុខ ឃៀង ភេទ ប្រុស អាយុ ១៨៩ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ គីឡូលេខ ៦ មុខរបរ កម្មករសំណង់ ។

២ / ឈ្មោះ រ៉ាន់ ភក្ដី ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅសង្កាត់ បឹងត្របែក មុខរបរ រៀនធ្វើជាងតោនឡាន ។

៣/ ឈ្មោះ ថា ឌីណា ភេទ ស្រី អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅជ្ទះនៅផ្ទះ ជួល សង្កាត់ផ្សារដើមថ្កូវ មុខរបរ មោនពិតប្រាកដ ។

សមត្ថកិច្ចដកហូតបានៈ ម្ស៉ៅក្រាមសថ្លា ០៨ កូនកញ្ចប់, ទូរសព្ទ័ ០៣ គ្រឿង, ដាវ ០២ដើម, កាំបិត ០២ និងឧបករណ៍ជក់ ០១ ។

ក្រោយកើតហេតុជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបុ៉ស្តិ៍ផ្សារដើមថ្កូវ កំលាំងនាំខ្លួនទៅអធិការដ្នាននគរបាលខណ្ឌចំការមនដើម្បីចាក់ការតាមច្បាប់ ៕ ស រស្មី


ចែករំលែក៖